សប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី
(VOVworld) - បន្ទាប់ពីការតាំងពិព័រណ៍គំនូរខ្មុកម្រាក់ សប្ដាហ៍”វប្បធម៏វៀតណាមនៅ
សហព័ន្ធរុស្សី” បានបើកជាផ្លូវការ នាយប់ថ្ងៃទី ២៥ មិថុនា នៅរដ្ឋធានីម៊ូស្គូ រុស្សី។ថ្លែង
មតិនៅឱកាសនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៏ កីឡា និងទេសចរណ៍វៀតណាមលោក
Hoang Tuan Anh បានសង្កត់ធ្ងន់ថា កម្មវិធីនេះ ជាឱកាសដើម្បីទស្សនិកជនរុស្សី និង
មិត្តភកិ្តអន្តរជាតិ ដែលកំពុងរស់នៅ ធ្វើការនៅរុស្សី យល់ដ៏ជ្រាលជ្រៅជាងទៀតអំពី
ខឿនវប្បធម៏ដ៏សម្បូរបែប ពោពេញទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម។
លោក Hoang Tuan Anh ជឿជាក់ថា កម្មវិធីនេះនឹងរួមចំណែកបង្កើនចំណងសាមគ្គីភាព
មិត្តភាព កិច្ចសហប្រតិបតិ្តការប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេស
ទាំង២។
នាថ្ងៃទី២៦ មិថុនា បណ្ដាសកម្មភាពក្នុងក្របខ័ណសប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី
ដូចជា សិក្ខាសាលាអំពីកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយវប្បធម៏ សិល្បៈទ្វេភាគី និងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍វៀតណាមនៅរុស្សី បានប្រព្រឹត្តទៅ។ក្រៅពីនោះ
សប្ដាហ៍ខ្សែភាពយន្តវៀតណាម ក៍បានបើកនៅរដ្ឋធានីម៊ូស្គូផងដែរ។