សប្តាហ៍ទី២ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

(VOVWORLD) -  មុននោះ នៅក្នុងសប្តាហ៍ធ្វើការដំបូង (ថ្ងៃទី ២០-២៥ ឧសភា) រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងនគរបាល លោកនាយឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋ; បោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។
សប្តាហ៍ទី២ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ នីតិកាលទី១៥។ (រូបថត៖ nhandan.vn)

ក្នុងសប្តាហ៍ធ្វើការទី២ នៃសម័យប្រជុំលើកទី៧ ដែលចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ឧសភា រដ្ឋសភានឹងចំណាយពេលពេញថ្ងៃពុធ (ថ្ងៃទី២៩ ឧសភា) ដើម្បីពិភាក្សានៅសាលប្រជុំអំពី៖ ការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋក្នុងឆ្នាំ ២០២៣; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៤; លទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រឆ្នាំ ២០២៣; ការអនុវត្តការងារសន្សំសំចៃ និងការបង្ការប្រឆាំងភាពខ្ជះខ្ជាយឆ្នាំ ២០២៣។ សម័យប្រជុំត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍និងវិទ្យុសម្រាប់អ្នកបោះឆ្នោត និងប្រជាជនបានទស្សនា។

ក្នុងសប្តាហ៍នេះ រដ្ឋសភាក៏នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចល័តឧស្សាហកម្ម; គម្រោងកម្មវិធីត្រួតពិនិត្យរបស់រដ្ឋសភានៅឆ្នាំ ២០២៥; គម្រោងកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ ការកែសម្រួលកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤។ក្រៅពីនោះ រដ្ឋសភានឹងផ្ដល់យោបល់លើផែនការមេលំហសមុទ្រជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

មុននោះ នៅក្នុងសប្តាហ៍ធ្វើការដំបូង (ថ្ងៃទី ២០-២៥ ឧសភា) រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងនគរបាល លោកនាយឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋ; បោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។ រដ្ឋសភាក៏បានស្តាប់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិកាក្នុងឆ្នាំ២០២៣ និងប៉ុន្មានខែដំបូងនៃឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ