សប្តាហ៍បែលហ្ស៊ីក២០១៦នៅវៀតណាមចាប់ផ្តើមដោយរាត្រីតន្ត្រីអេឡិចត្រូនិករបស់ DJ ATTAR

(VOVworld)-សប្តាហ៍បែលហ្ស៊ីក២០១៦នៅវៀតណាមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២
 ដល់ថ្ងៃទី១៩វិច្ឆិកានោះ បានបើកឆាកនាថ្ងៃទី១២វិច្ឆកាដោយកម្មវិធីសិល្បៈ របស់តន្ត្រី
ករមានទេពកោសលជនជាតិបែលហ្ស៊ីក ATTAR។

        តន្ត្រីអេឡិចត្រូនិកជាជាចំណីវប្បធម៌វិសេសវិសាលរបស់បែលហ្ស៊ីក។ ហើយ
ATTAR ជាតន្ត្រីករមានឥទ្ធិពលខ្លាំងទៅលើប្រភេទតន្ត្រីអាឡិចត្រូនិកនៅទី ក្រុង
 Brussels។​បានទៅសម្តែងនៅកន្លែងជាច្រើនលើពិភពលោកនិយាយរួមនិងទ្វីប
អាស៊ីនិយាយដោយឡែក ប៉ុន្តែនេះជាលើកដំបូងដែល ATTAR មកដល់វៀតណាម។
 តន្ត្រីកររូបនេះបានចែករំលែកថា៖

        “មុនបង្អស់គឺខ្ញុំចាប់អារម្មណ៍ខ្លាំងលើម្ហូបវៀតណាម។ ទី២គឺលើកនេះ ស្ថានទូត
បែលហ្សីកនៅហាណូយបាននិយាយថា វៀតណាមជាប្រទេសអស្ចារ្យណាស់ ជា
ពិសេសគឺតន្ត្រី។ ខ្ញុំគិតថា លើកនេះខ្ញុំនឹងស្វែងរកអ្វីៗជាលក្ខណៈពិសេសរបស់វៀត
ណាមនិងនាំស្មារតីរបស់បែលហ្ស៊ីកមកកាន់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ