សប្តាហ៍វប្បធម៌កីឡាវៀតណាមបានបើកជាផ្លូវការនៅទីក្រុងហាណូយ
|
ទិដ្ឋភាពនៃពិធីបើកសប្តាហ៍វប្បធម៌និងកីឡា |
(VOVworld)-នាយប់ថ្ងៃទី២៥មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសប្តាហ៍
កីឡា ស្តីពី “កីឡាវៀតណាម៧០ឆ្នាំរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេស
ជាតិ”និងកម្មវិធី “រុងរឿងកីឡាវៀតណាម”។សកម្មភាពជាក់ស្តែងនេះ សំដៅលើក កំពស់មនសិការរបស់ផ្នែកទាំងមូល និងប្រជាជនគ្រប់ស្រទាប់ឲ្យសកម្មចូលរួម រាល់ចលនាហាត់កីឡា។ លោក Hoang Du អគ្គនាយកកាសែតកីឡា វៀតណាម
បានឲ្យដឹងថា៖
“សប្តាហ៍វប្បធម៌កីឡាមានអត្ថន័យសំខាន់ពិសេសនេះ នឹងជួយឲ្យពលករនៅ គ្រប់ផ្នែកនិងប្រជាជនយល់បន្ថែមនូវប្រវត្តិសាស្រ្តរីកធំធាត់និងអភិវឌ្ឍន៍របស់
ផ្នែកកីឡាវៀតណាម។តាមរយៈសកម្មភាពនេះ នឹងបំផុសឡើងនូវមោទនភាព
និង ការទទួលខុសត្រូវរបស់ផ្នែកទាំងមូលចំពោះបុព្វហេតុកសាងនិងការពារ
មាតុប្រទេសជាពិសេសគឺរក្សាសុខភាពរាងកាយសម្រាប់ជំនាន់វ័យក្មេង”៕