សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់


សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់ - ảnh 1
សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់ (Image: VOV)

(VOVworld) – នាយប់ថ្ងៃទី ៣០ មិថុនា រាត្រីសិល្បៈដ៏គួរឲ្យចាប់អារម្ភណ៍ដែលបាន
ប្រព្រឹត្តទៅនៅទីក្រុង Yaroslav បានបិទបញ្ចប់បណ្ដាទិវាវប្បធម៌វៀតណាមនៅ
សហព័ន្ធរុស្ស៊ី។ សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានទាក់ទាញការ
យកចិត្ត ទុកដាក់របស់មិត្តភ័ក្តអន្តរជាតិ។ ទស្សនិកជនជាច្រើននាក់បានសម្តែង
នូវក្តីសប្បាយរីករាយចំពោះនាទីសម្តែងរបស់សិល្បករសិល្បការិនីវៀតណាម
ជាពិសេសគឺ នាទីសម្តែងរបាំប្រជាប្រិយរបស់រុស្ស៊ីដោយឧបករណ៍ភ្លេងរបស់
វៀតណាម។ ព្រឹត្តិការណ៍នេះថែមទាំងមានអត្ថន័យដ៏ពិសេសចំពោះជនវៀតណាម
នៅសហព័ន្ធរុស្ស៊ី។ មុននោះ ថ្នាក់ដឹកនាំទីក្រុង Yaroslav បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិង
ទេសចរណ៍វៀតណាម លោក  Hoang Tuan Anh។ ភាគីទាំង ២ បានពិភាក្សាអំពី
ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកីឡានិងការហ្វឹកហាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ