ស.ប.ប.ក.បដិសេធការផ្តើមគំនិតសន្តិភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង
(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ នាថ្ងៃទី ១៥ កក្កដា ស.ប.ប.ក.បានរិះគន់ការផ្តើមគំនិតរបស់ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក Moon Jae-in ស្តីអំពីការបង្រួបបង្រួមភាគីទាំងពីរគឺជា «ពាក្សសំដីវិរុទ្ធនិទស្សន៍»។
ស.ប.ប.ក.បដិសេធការផ្តើមគំនិតសន្តិភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង |
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ នាថ្ងៃទី ១៥ កក្កដា ស.ប.ប.ក.បានរិះគន់ការផ្តើមគំនិតរបស់ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក Moon Jae-in ស្តីអំពីការបង្រួបបង្រួមភាគីទាំងពីរគឺជា «ពាក្សសំដីវិរុទ្ធនិទស្សន៍»។ ក្នុងអត្ថបទអត្ថាធិប្បាយមួយលើកាសែត ស.ប.ប.ក. Rodong Sinmun បានចាត់ទុកថា៖ ការផ្តើមគំនិតនេះមិននាំមកនូវផលប្រយោជន៍សំរាប់ការកែលំអរទំនាក់ទំនងអន្តរកូរ៉េដែលមានភាពតានតឹងក្នុងរយៈពេលយូរអង្វែងនៅឡើយ។ ការសែតនេះក៏បានបដិសេធការអំពាវនាវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ស្តីអំពីការចរចារនិងសហប្រតិបត្តិការទ្វេភាគី ផងដែរ ហើយទាមទាឲ្យមានការផ្លាស់ប្តូរជាសារវ័ន្តក្នុងគោលនយោបាយនិង គោលជំហរ៕