ស.ប.ប.កូរ៉េបាញ់បង្ហោះមីស៊ីលគ្រូសជាច្រើនគ្រាប់
(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះរបស់កូរ៉េខាងត្បូង (JCS) នៅថ្ងៃទី ២ ខែកុម្ភៈ បានឲ្យដឹងថា នៅវេលាម៉ោង ១១៖០០នាទី (ម៉ោងក្នុងតំបន់) ស.ប.ប.កូរ៉េបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់នៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ។ នេះជាការបាញ់បង្ហោះមីស៊ីលលើកទី៤នៅឆ្នាំនេះ។ បច្ចុប្បន្ន មិនទាន់ដឹងពីចំនួនគ្រាប់មីស៊ីលនៅឡើយទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃដដែល JCS បានបញ្ជាក់ថា កងទ័ពកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីតាមដានស្ថានការណ៍។
ស.ប.ប.កូរ៉េ បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ Hwasal-២ នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះកាលពីថ្ងៃទី៣០ ខែមករា។ រូបថត៖ KCNA/TTXVN |
មុននោះ ការបាញ់មីស៊ីលថ្មីបំផុតត្រូវបានធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស.ប.ប.កូរ៉េ បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ Hwasal-២។ កាលពីថ្ងៃទី២៤ ខែមករា ស.ប.ប.កូរ៉េបានបាញ់សាកល្បងមីស៊ីល Pulhwasal-៣-៣១ ជាច្រើនគ្រាប់ជាលើកដំបូង។ បន្ទាប់មកនៅថ្ងៃទី ២៥ ខែមករា ប្រទេសនេះបានសាកល្បងបាញ់មីស៊ីលគ្រូសពីនាវាមុជទឹកនៅសមុទ្រភាគខាងកើត ហើយបានប្រកាសថាវាជាមីស៊ីល Pulhwasal-៣-៣១។ មជ្ឈដ្ឋានអ្នកជំនាញបានឲ្យដឹងថា មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកពិបាកនឹងរកឃើញនិងពិបាក់បាញ់ទម្លាក់ ហើយមានសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់៕