ស.ប.បកូរ៉េបាញ់បង្ហោះមីស៊ីលគ្រូស
(VOVWORLD) - នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២៨ ខែមករា (ម៉ោងក្នុងស្រុក) ស.ប.បកូរ៉េបានបាញ់បង្ហោះមីស៊ីលគ្រូសមួយចំនួនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។
មីស៊ីល Pulhwasal-៣-៣១ ។ រូបថត៖ YONHAP |
អគ្គសេនាធិការកងទ័ពចម្រុះរបស់កូរ៉េខាងត្បូង (JCS) ដោយដកស្រង់ពីការវិភាគដែលកំពុងដំណើរការ បានឲ្យដឹងថា ការបាញ់បង្ហោះមីស៊ីលរបស់ស.ប.បកូរ៉េ បានកើតឡើងក្នុងលំហសមុទ្រនៅខាងក្រៅពីកំពង់ផែ Shinpo។ នៅក្នុងសារមួយទៅកាន់សារព័ត៌មាន JCS ក៏បាននិយាយផងដែរថា កងទ័ពកំពុងបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្ន ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីតាមដានសញ្ញានិងសកម្មភាពបន្ថែមទៀតរបស់ស.ប.បកូរ៉េផងដែរ។
នេះជាការបាញ់សាកល្បងមីស៊ីលគ្រូសលើកទី២របស់ស.ប.បកូរ៉េចាប់តាំងពីដើមឆ្នាំមក ក្រោយពីប្រទេសនេះបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រដែលមានឈ្មោះ Pulhwasal-៣-៣១ ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃទី២៤ ខែមករា៕