ស.ប.បកូរ៉េប្រកាសជាប្រទេសនុយក្លេអ៊ែរមានការទទួលខុសត្រូវ

(VOVWORLD) - នាថ្ងៃទី៧ សីហា ថ្លែងមតិនៅវេទិកាតំបន់អាស៊ាន (ARF) នៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីននោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho សង្កត់ធ្ងន់ថា កូរ៉េខាងជើងជាមហាអំណាច នុយក្លេអ៊ែរនិងប្រទេសមាន កម្មសិទ្ធិចំពោះកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានការទទួលខុសត្រូវ។ 
ស.ប.បកូរ៉េប្រកាសជាប្រទេសនុយក្លេអ៊ែរមានការទទួលខុសត្រូវ - ảnh 1 រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho (រូបថត៖AFP/TTXVN)

 (VOVworld) - នាថ្ងៃទី៧ សីហា ថ្លែងមតិនៅវេទិកាតំបន់អាស៊ាន (ARF) នៅ ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីននោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho សង្កត់ធ្ងន់ថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរនិងប្រទេសមាន កម្មសិទ្ធិចំពោះកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានការទទួលខុសត្រូវ។ តាមនោះ ព្យុងយ៉ាងមិនមានចេតនាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬគំរាមកំហែង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ សំដៅប្រឆាំងនឹងប្រទេសមួយក្រៅពីអាមេរិកឡើយ លុះត្រាតែប្រទេសផ្សេងៗក៏ចូលរួមក្នុងការខំប្រឹងប្រែងប្រឆាំងព្យុងយ៉ាង របស់វ៉ាស៊ីនតោនដែរ។ ទន្ទឹមនឹងនោះ លោក Ri Yong-ho ក៏បានរិះគន់ វ៉ាស៊ីនតោនព្យាយាមធ្វើអន្តរជាតិភាវូបនីយកម្មបញ្ហាឧបទ្វីបកូរ៉េ ដោយការឆ្លៀត ប្រើប្រាស់អ.ស.បដើម្បីឃោសនាថា ការដែលព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរជា ការគំរាមកំហែង សកលមួយ។ តាមមន្ត្រីរូបនេះថា ស្ថានភាពតានតឹងទាក់ទិនដល់ បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនាបច្ចុប្បន្ន គឺជាដោយអាមេរិកបង្កឡើងនិងធ្វើឲ្យ ឡើងជណ្ដើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ