ស.ប.បកូរ៉េប្រកាសថា នឹងបង្កើនលទ្ធភាពវាយប្រហារដោយនុយក្លេអ៊ែរប្រសិនបើអាមេរិកដាក់សម្ពាធ
(VOVworld) - បទអត្ថាធិប្បាយមួយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមស.ប.ប កូរ៉េ
(KCNA) នាថ្ងៃទី១២ ឧសភា បានប្រកាសថា ព្យុងយ៉ាងនឹងបង្កើនយ៉ាងខ្លាំងក្លានូវ
លទ្ធភាពធ្វើការវាយប្រហារដោយនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអាមេរិកបង្កើន
សម្ពាធសំដៅបង្ខំឲ្យស.ប.បកូរ៉េលុបចោលកម្មវិធីនុយក្លេអ៊ែរ។បទអត្ថាធិប្បាយ
ពោលខាងលើចាត់ទុកថា អាមេរិកបន្តដាក់ចេញការចោទប្រកាន់មិនសមហេតុសម
ផលចំពោះវិធានការស្វ័យការពារដ៏ត្រឹមត្រូវរបស់ស.ប.បកូរ៉េ ហើយ រាល់អំពើមិន
ប្រុងប្រយ័ត្នរបស់កម្លាំងអមិត្តប្រឆាំងនឹងស.ប.បកូរ៉េនឹងគ្រាន់តែធ្វើឲ្យប្រទេសនេះ
បង្កើនលទ្ធភាពធ្វើការវាយប្រហារដោយនុយក្លេអ៊ែរប៉ុណ្ណោះ។បទអត្ថាធិប្បាយបាន
សង្កត់ធ្ងន់ថា នេះជាវិធានការដ៏ត្រឹមត្រូវរបស់ស.ប.បកូរ៉េដើម្បី ការពារយ៉ាងរឹងមាំ
នូវអធិបតេយ្យភាពរបស់ប្រទេសជាតិចំពោះមុខអំពើរបស់ អាមេរិក៕