ស.ប.បកូរ៉េរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាគោលនយោបាយសំខាន់ៗ

(VOVWORLD) - KCNA មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចប្រជុំនឹងបន្ត។ យោងតាមការវាយតម្លៃថា ទំនងជាសម័យប្រជុំនេះអាចមានរយៈពេលជាច្រើនថ្ងៃ។
ស.ប.បកូរ៉េរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាគោលនយោបាយសំខាន់ៗ - ảnh 1 កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃគណបក្សពលករស.ប.បកូរ៉េ  (រូបថតៈ AFP / TTXVN)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) កាលពីថ្ងៃទី ២៩ ខែធ្នូ បានរាយការណ៍ថា គណៈកម្មាធិការកណ្តាលនៃគណបក្សពលករស.ប.បកូរ៉េបានអនុវត្តកិច្ចប្រជុំដំបូងដូចដែលបានប្រកាសពីមុនដើម្បីពិភាក្សាអំពី “គោលនយោបាយសំខាន់ៗសម្រាប់ជ័យជំនះថ្មីនៅក្នុងបដិវត្ត”។ យោងតាម KCNA មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែធ្នូ។

KCNA មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចប្រជុំនឹងបន្ត។ យោងតាមការវាយតម្លៃថា ទំនងជាសម័យប្រជុំនេះអាចមានរយៈពេលជាច្រើនថ្ងៃ។ គួរបបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា ជាកាយវិការគួរឱ្យកត់សម្គាល់ថ្មីបំផុតរបស់ស.ប.បកូរ៉េចាប់តាំងពីទីក្រុងព្យុងយ៉ាងកាលពីដើម ខែនេះ បានប្រកាសថាខ្លួននឹងបើកកិច្ចប្រជុំមួយដើម្បីសម្រេចចិត្តលើ “បញ្ហាសំខាន់ៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ