ស.ប.ប.កូរ៉េ ​បាញ់បង្ហោះ​​មី​ស៊ី​លបាលីស្ទិក​​

(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ស.ប.ប.កូរ៉េ បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមួយគ្រាប់។ 

នេះជាការបាញ់មីស៊ីលបាលីស្ទិកលើកទី២ហើយ ដែលក្រុងព្យុងយ៉ាងបានអនុវត្តចាប់តាំងពីដើមឆ្នាំមក។ យោងតាមក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឲ្យដឹងថា ស.ប.ប.កូរ៉េបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ស.ប.ប.កូរ៉េ ​បាញ់បង្ហោះ​​មី​ស៊ី​លបាលីស្ទិក​​ - ảnh 1រូបភាពនៃការបាញ់មីស៊ីលបាលីស្តិករបស់ស.ប.ប.កូរ៉េ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ KCNA

ក្នុងពេលជាមួយគ្នានោះ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងថា វត្ថុហោះហើរមួយដែលគេជឿជាក់ថាជាមីស៊ីលបាលីស្ទិករបស់ស.ប.ប.កូរ៉េ ហាក់ដូចជាបានធ្លាក់ចូលទៅក្នុងសមុទ្រ។

នាពេលថ្មីៗនេះ ស្ថានភាពនៅលើឧបទ្វីបកូរ៉េមានភាពតានតឹងកើនឡើង ដោយសារតែសកម្មភាពយោធារបស់ភាគីពាក់ព័ន្ធ។ ស.ប.ប.កូរ៉េបានធ្វើការហ្វឹកហ្វឺនប្រយុទ្ធតាមផ្លូវអាកាសកាលពីថ្ងៃទី ១៥ ខែមីនា ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំដែលមានឈ្មោះថា Freedom Shield ទោះបីជាមានការប្រឆាំងជំទាស់ពីទីក្រុងព្យុងយ៉ាងក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ