ស.ប.ប​.កូរ៉េ ​បាញ់បង្ហោះ​​មី​ស៊ី​ល ​២​គ្រាប់​ ចូល​ទៅ​ក្នុង​តំបន់​សមុទ្រ​ភាគ​ខាងកើត​

(VOVWORLD) - ស.ប.ប.កូរ៉េ បានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងដែនសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ក្រោយរយៈពេលតិចជាងមួយសប្តាហ៍ នៃការបង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមចំនួន ២ គ្រាប់។ 
ស.ប.ប​.កូរ៉េ ​បាញ់បង្ហោះ​​មី​ស៊ី​ល ​២​គ្រាប់​ ចូល​ទៅ​ក្នុង​តំបន់​សមុទ្រ​ភាគ​ខាងកើត​ - ảnh 1រូបភាព៖ KCNA

អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងនិងកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ បានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងដែនសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ក្រោយរយៈពេលតិចជាងមួយសប្តាហ៍ នៃការបង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមចំនួន ២ គ្រាប់។ 

កាលពីថ្ងៃទី ១៧ ខែធ្នូ ស.ប.បកូរ៉េ បានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមចំនួនពីរគ្រាប់ចូលទៅក្នុងដែនសមុទ្រភាគខាងកើត។ ក្រោយមក ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) បានបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលទាំងពីរនេះ គឺជាការសាកល្បងក្នុងក្របខណ្ឌកម្មវិធីផ្កាយរណប ស៊ើបការណ៍ ដែលគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ