ស.ប.ប​កូរ៉េ ​​​អាចនឹង​បាញ់បង្ហោះផ្កាយរណប​ម្តងទៀត​ ក្នុងពេលឆាប់ៗនេះ

(VOVWORLD) - មន្ត្រីជាន់ខ្ពស់នៃគណបក្សពលកកូរ៉េ លោកស្រី Kim Yo-jong បានអះអាងថាទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាថ្មីមួយទៀតទៅគន្លងអវកាសក្នុងពេលឆាប់ៗនេះ ។
ស.ប.ប​កូរ៉េ ​​​អាចនឹង​បាញ់បង្ហោះផ្កាយរណប​ម្តងទៀត​ ក្នុងពេលឆាប់ៗនេះ - ảnh 1ប្រភព៖  AFP/TTXVN

នៅថ្ងៃទី១ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ KCNA បានរាយការណ៍ថា ប្អូនស្រីរបស់មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un មន្ត្រីជាន់ខ្ពស់នៃគណបក្សពលកកូរ៉េ លោកស្រី Kim Yo-jong បានអះអាងថាទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាឡើងវិញ ទៅក្នុងគន្លងអវកាសក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបាញ់បង្ហោះបរាជ័យនាពេលកន្លងទៅ។ KCNA បានដកស្រង់សម្តីរបស់លោកស្រី Kim Yo-jong អនុប្រធាននាយកដ្ឋានឃោសនានិងព័ត៌មានរបស់គណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េដោយសង្កត់ធ្ងន់ថា ប្រសិនបើការបាញ់បង្ហោះរបស់ទីក្រុងព្យុងយ៉ាងរងការរិះគន់នោះ ហើយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដែល "ធ្លាប់បាញ់បង្ហោះផ្កាយរណបរាប់ពាន់" ក៏ត្រូវការថ្កោលទោសផងដែរ។

មុននោះ ទីភ្នាក់ងារអភិវឌ្ឍន៍លំហអវកាសជាតិ(NADA) បានអោយដឹងថា មូលហេតុនៃការបាញ់បង្ហោះបរាជ័យគឺដោយសារតែអស្ថិរភាពនៃប្រព័ន្ធម៉ាស៊ីនថ្មីដែលត្រូវបានដំឡើងក្នុងមីស៊ីល "Chollima-1" និងប្រេងឥន្ធនៈដែលបានប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ