ស.ប.ប.ក. ធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើសមុទ្រលឿង
|
ស.ប.ប.ក. ធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើសមុទ្រលឿង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ ឧសភា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសជាមួយក្រុមប្រឹក្សារអគ្គសេនាធិការនៃ ប្រទេសនេះតាមទូរស័ទ្ទ hotline ស្តីអំពីការដែល ព្យុងយ៉ាង់ដំណើការធ្វើសមយុទ្ធបាញ់ គ្រាប់ពិតនៅតំបន់ខ្សែព្រំដែននៅសមុទ្ររវាងប្រទេសទាំង ២ នាថ្ងៃទី ១៥ ឧសភា។ តំបន់សមុទ្រដែលព្យុងយ៉ាងដំណើការធ្វើសមយុទ្ធពោលខាងលើស្ថិតនៅចម្ងាយ ១ គីឡូម៉ែត្រពីខ្សែព្រំដែនភាគខាងជើង (NLL)។ ព្យុងយ៉ាងមិនទទួលស្គាល់ NLL ទេ។ កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ គេនឹងតាមដានឲ្យបានជាប់ជានិច្ចបំរ៉ែបំរួលទាំងឡាយនៃការធ្វើសមយុទ្ធនេះយ៉ាងម៉ត់ចត់៕