ស.ប.ប.ក. បាញ់កាំជ្រួចលើកទី ១០ គិតតាំងពីដើមឆ្នាំ ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មិថុនា ស.ប.ប.ក. បានដំណើរការបាញ់កាជ្រួច មួយគ្រាប់ពីទីក្រុង Wonsan ខេត្ត  Gangwon  ប៉ែកខាងកើតប្រទេសនេះ។ 
ស.ប.ប.ក. បាញ់កាំជ្រួចលើកទី ១០ គិតតាំងពីដើមឆ្នាំ ២០១៧ - ảnh 1 ស.ប.ប.ក. បាញ់កាំជ្រួចលើកទី ១០ គិតតាំងពីដើមឆ្នាំ ២០១៧

(VOVworld) – នាព្រឹកថ្ងៃទី ៨ មិថុនា ស.ប.ប.ក. បានដំណើរការបាញ់កាជ្រួច មួយគ្រាប់ពីទីក្រុង Wonsan ខេត្ត  Gangwon  ប៉ែកខាងកើតប្រទេសនេះ។ បណ្ដាកាំជ្រួចនេះបានធ្លាក់ក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន។ នាបច្ចុប្បន្ន ក្រុមប្រឹក្សាសេនាធិការណ៍កណ្ដាលកងទ័ពចម្រុះកូរ៉េខាងត្បូង (JSC) កំពុងបង្កើន ការតាមដានយ៉ាងប្រុងប្រយ័ត្យចំពោះមុខលទ្ធភាពដែលព្យុងយ៉ាងអាចបង្ករឿង ហេតុថ្មីមួយទៀត ព្រមទាំង រក្សាកំរិតត្រៀមខ្លួនជាស្រេចប្រយុទ្ធខ្ពស់បំផុត។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានបញ្ជាក់ថា៖ ការបាញ់កាំជ្រួចរបស់ ស.ប.ប.ក. ទៅលើភាគីជប៉ុនមិនជះឥទ្ធិពលដោយផ្ទាល់ដល់សន្តិសុខនៃប្រទេសនេះទេ។ រដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា៖ ជប៉ុននឹងសហប្រតិបត្តិការជាមួយអាមេរិកនិងកូរ៉េខាងត្បូងដើម្បីប្រមូលព័ត៌មាននិងវិភាគការបាញ់កាំជ្រួចលើកនេះ។ នេះគឺជាការបាញ់កាំជ្រួចលើកទី ១០ នៃ ស.ប.ប.ក. គិតតាំងពីដើមឆ្នាំ ២០១៧។ ទាក់ទិនដល់បញ្ហាពោលខាងលើ អ្នកប្រមុខស្ថាប័ន ការពារកាំជ្រួចរបស់អាមេរិក ឧត្តមនាវីរង James Syring បានសម្តែងការបារម្ភដ៏ជ្រាលជ្រៅអំពីការីករចម្រើនដែលព្យុងយ៉ាងទទួលបានក្នុងកម្មវិធីអភិវឌ្ឍន៍កាំជ្រួចព្រមទាំងចាត់ទុកទៀតថា៖ វ៉ាស៊ីនតោនគប្បីនាំចេញសម្មតិកម្មថាព្យុងយ៉ាងអាចវាយប្រហារទៅលើវ៉ាស៊ីនតោនដោយកាំជ្រួចបំពាក់គ្រាប់នុយក្លេអ៊ែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ