ស.ប.ប.ក. បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបិទបញ្ចប់ Olympic Pyeongchang ២០១៨

(VOVWORLD) - នាថ្ងៃទី ២២ កុម្ភៈ កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក. ជូនដំណឹងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបិទបញ្ចប់ Olympic រដូវរងារ Pyeongchang ២០១៨ នៅកូរ៉េខាងត្បូង។ 
ស.ប.ប.ក. បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបិទបញ្ចប់ Olympic Pyeongchang  ២០១៨  - ảnh 1 ស.ប.ប.ក. បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបិទបញ្ចប់ Olympic Pyeongchang  ២០១៨ 

(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក. ជូនដំណឹងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបិទបញ្ចប់ Olympic រដូវរងារ Pyeongchang ២០១៨ នៅកូរ៉េខាងត្បូង។ ក្រសួងបង្រួបបង្រួម ជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រធានគណៈកម្មាធិការរណសិរ្យឯកភាព

បក្សពលករ ស.ប.ប.ក. លោក  Kim Yong-chol នឹងដឹកនាំគណៈប្រតិភូក្នុង ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៥ កុម្ភៈ ខាងមុខ។ កាយវិការនេះរបស់ព្យុងយ៉ាងនឹងជួយកែលំអទំនាក់ទំនងអន្តរកូរ៉េក៏ដូចជាឆ្ពោះទៅសន្តិភាពនៅលើឧបទ្វីបកូរ៉េក្នុងនោះមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ដោយហេតុនេះ សេអ៊ូលនឹងព្រមទទួលដំណើរទស្សនកិច្ចនេះ។ ខណៈពេលនោះ មន្ត្រីមិនបញ្ចេញឈ្មោះមួយរូបនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អាចជួបធ្វើ ការជាមួយគណៈប្រតិភូរបស់ ស.ប.ប.ក. ដើម្បីពិភាក្សាអំពីការបង្កើតសន្តិភាព លើឧបទ្វីបកូរ៉េ កែលំអទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជា ការជំរុញការសម្រុះសម្រួល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ