ស.ប.ប.ក. បដិសេធន៍ព័ត៌មានអំពីការអភិវឌ្ឍន៍អាវុធជីវសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ២០ ធ្នូ ស.ប.ប.ក. បានបដិសេធន៍ការចោទប្រកាន់របស់អាមេរិកអំពី ការដែលព្យុងយ៉ាងកំពុងអភិវឌ្ឍន៍អាវុធជីវសាស្ត្រ។ 
ស.ប.ប.ក. បដិសេធន៍ព័ត៌មានអំពីការអភិវឌ្ឍន៍អាវុធជីវសាស្ត្រ - ảnh 1 ស.ប.ប.ក. បដិសេធន៍ព័ត៌មានអំពីការអភិវឌ្ឍន៍អាវុធជីវសាស្ត្រ

(VOVworld) – នាថ្ងៃទី ២០ ធ្នូ ស.ប.ប.ក. បានបដិសេធន៍ការចោទប្រកាន់របស់អាមេរិកអំពី ការដែលព្យុងយ៉ាងកំពុងអភិវឌ្ឍន៍អាវុធជីវសាស្ត្រ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានដកស្រង់ប្រភពព័ត៌មាននៃវិទ្យាស្ថានស្រាវជ្រាវអាមេរិកចំណុះក្រសួងការប រទេសកូរ៉េខាងជើងដែលអះអាងថា៖ «កូរ៉េខាងជើងក្នុងឋានៈជាភាគីចូលរួមអនុសញ្ញាអាវុធ ជីវសាស្ត្រ  (BWC) រក្សាគោលជំហរប្តេជ្ញាចិត្តប្រឆាំងជំទាស់ការអភិឌ្ឍន៍ផលិតកម្មផ្ទុកបំរង និងកម្មសិទ្ធិអាវុធជីវសាស្ត្រគ្រប់ប្រភេទ»។ វិទ្យាស្ថាននេះចាត់ទុកថា៖ សេចក្តីប្រកាសនៃ មជ្ឈដ្ឋានអ្នកជំនាញការនិងសារព័ត៌មានអាមេរិកគឺគ្មានមូលដ្ឋានទេ ហើយនេះជាផែនការ របស់វ៉ាស៊ីនតោនសំដៅឯកតោព្យុងយ៉ាងក៏ដូចជាការពារបទដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះកូរ៉េខាងជើង។ មុននេះ ក្នុងយុទ្ធសាស្ត្រជាតិដំបូងដែលត្រូវបាននាំចេញនាថ្ងៃទី ១៨  ធ្នូ រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកថា៖ ព្យុងយ៉ាងកំពុង អភិវឌ្ឍន៍អាវុធជីវសាស្ត្រនិងអាវុធគីមីដែលអាចបំពាក់លើកាំជ្រួច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ