ស.ប.ប.ក. ប្រកាសអំពីបណ្ដាការសាកល្បងការពារជាតិថ្មី
(VOVWORLD) - នាថ្ងៃទី ១៤ ធ្នូ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃ ស.ប.ប.ក. (KCNA) បានដកស្រង់ពាក្យសំដីរបស់នាយសេនាធិការកងទ័ព ស.ប.ប.ក. លោក Pak Jong-chon ដែលបានប្រកាសថា៖ បណ្ដាការសាកល្បងបច្ចេកវិទ្យាការពារជាតិនាពេលថ្មីៗនេះគឺសំដៅទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក។
ស.ប.ប.ក. ប្រកាសអំពីបណ្ដាការសាកល្បងការពារជាតិថ្មី (VNA) |
(VOVworld) – នាថ្ងៃទី ១៤ ធ្នូ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃ ស.ប.ប.ក. (KCNA) បានដកស្រង់ពាក្យសំដីរបស់នាយសេនាធិការកងទ័ព ស.ប.ប.ក. លោក Pak Jong-chon ដែលបានប្រកាសថា៖ បណ្ដាការសាកល្បងបច្ចេកវិទ្យាការពារជាតិនាពេលថ្មីៗនេះគឺសំដៅទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក។ លោក Pak Jong-chon បានព្រមានថា «បណ្ដាកំលាំងអមិត្ត» រួមមានអាមេរិក គប្បីមានការប្រុងប្រយ័ត្នរាល់គ្រប់សកម្មភាព។ សេចក្តីប្រកាសដូចដែលបានពោលខាងលើត្រូវបាននាំចេញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី ស.ប.ប.ក. បានឲ្យដឹងថា៖ ពួកគេបានដំណើរការសាកល្បងបាញ់មីស៊ីលនិងផ្កាយរណបទី ២ ប្រកបដោយជោគជ័យ។ តាម KCNA បានឲ្យដឹងបន្ថែមទៀតថា៖ លទ្ធផលនៃបណ្ដាការសាកល្បងជាបន្តបន្ទាប់នាពេលថ្មីៗនេះនឹងត្រូវបានប្រើប្រាស់ដើម្បី «បង្កើនសមតភាពគំរាមកំហែងនុយក្លេអ៊ែរយុទ្ធសាស្ត្រជឿទុកចិត្តរបស់កូរ៉េខាងជើង»។ គួរបញ្ចាក់ថា បណ្ដាការសាកល្បងមីស៊ីលដូចដែលបានពោលខាងលើត្រូវបានប្រព្រឹត្តទៅក្នុងកាលៈទេសៈនៃការចរចានុយក្លេអ៊ែររវាងអាមេរិកនិង ស.ប.ប.ក. ធ្លាក់ចូលក្នុងភាពទាល់ច្រក៕