ស.ប.ប.ក. ពិនិត្យមើលបញ្ឈប់ការធ្វើសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច
(VOVWORLD) - ឆ្លើយសម្ភាសនៃកាណាល់ទូរទស្សន៍ឥណ្ឌា WION នាថ្ងៃទី ២១ មិថុនា ឯកអគ្គរដ្ឋទូត ស.ប.ប.ក. ប្រចាំនៅឥណ្ឌា លោក Kye Chun-yong បានឲ្យ ដឹងថា៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចបញ្ឈប់សកម្មភាពធ្វើការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចតាមលក្ខ័ណ្ឌដើម្បីឆ្ពោះទៅការខំប្រឹងប្រែងជួបចរចារជាមួយអាមេរិក។
ស.ប.ប.ក. ពិនិត្យមើលបញ្ឈប់ការធ្វើសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច |
(VOVworld) – ឆ្លើយសម្ភាសនៃកាណាល់ទូរទស្សន៍ឥណ្ឌា WION នាថ្ងៃទី ២១ មិថុនា ឯកអគ្គរដ្ឋទូត ស.ប.ប.ក. ប្រចាំនៅឥណ្ឌា លោក Kye Chun-yong បានឲ្យ ដឹងថា៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចបញ្ឈប់សកម្មភាពធ្វើការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចតាមលក្ខ័ណ្ឌដើម្បីឆ្ពោះទៅការខំប្រឹងប្រែងជួបចរចារជាមួយអាមេរិក។ ឯកអគ្គរដ្ឋទូត Kye បានលើកច្បាស់ថា៖ ស.ប.ប.ក. អាចដំណើរការចរចារស្តីអំពីការផ្អាកសាកល្បងអាវុធដោយមានលក្ខ័ណ្ឌសំខាន់មួយគឺ៖ អាមេរិកនិងកូរ៉េខាងត្បូងត្រូវបញ្ចប់ការធ្វើសមយុទ្ធដែល ស.ប.ប.ក.ហៅថាការហ្វឹកហាត់ត្រៀមរៀបចំឲ្យការឈ្លានពាន។ ក្នុងពេលនោះ នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក៏បានប្រកាសថា៖ Seoul មិនទាន់មានផែនការកាត់បន្ថយទ្រង់ទ្រាយនៃការធ្វើសមយុទ្ធរួមជាមួយអាមេរិកនៅឡើយ៕