ស.ប.ប កូរ៉េ និងអាមេរិកឯកភាពរៀបចំកិច្ចប្រជុំថ្នាក់អ្នកឯកទេស មុនជំនួប កំពូល

(VOVWORLD) - ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong –Un និងរដ្ឋមន្ត្រីការ បរទេស អាមេរិកលោក Mike Pompeo បានឯកភាគ្នាថាទីក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោន នឹងរៀបចំជំនួបចរចារថ្នាក់អ្នកឯក ទេសយ៉ាងឆាប់ៗនាពេល ខាងមុខ ដើម្បីឈានទៅរៀបចំឱ្យជំនួបកំពូលលើកទី២រវាងថ្នាក់ដឹកនាំ លោក Kim Jong –Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ស.ប.ប កូរ៉េ និងអាមេរិកឯកភាពរៀបចំកិច្ចប្រជុំថ្នាក់អ្នកឯកទេស មុនជំនួប កំពូល  - ảnh 1 ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong –Un និងរដ្ឋមន្ត្រីការ បរទេស អាមេរិកលោក Mike Pompeo

នាថ្ងៃទី៨ខែតុលាទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សាយ ព័ត៌មានថាក្នុងជំនួបពិភាក្សាជាមួយលោក  Mike Pompeo នៅទីក្រុងព្យុងយ៉ាង ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong –Un បានសំដែងគោលបំណង និងជឿជាក់ថានឹងទទួលបានលទ្ធផលល្អប្រសើរក្នុងជំនួបកំពូលលើកទីពីរជាមួយលោក Donald Trump។ លោក Kim Jong –Un ក៏បានពន្យល់ថែមទៀតអំពី ការចាត់វិធានការជាលំអិតក្នុងការដោះស្រាយបញ្ហារំលាយអាវុធនុយក្លេអ៊ែរ ក៏ប៉ុន្តែ KCNA មិនលើកឡើងច្បាស់ពីសំណើទាំងនេះផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាអាមេរិកនិងស.ប.ប កូរ៉េកំពុងពិចារណាអំពីទីតាំងនិងពេលវេលានៃកិច្ចប្រជុំកំពូល អាម៉េរិក - កូរ៉េខាងជើងលើកទី២ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ