ស.ប.ប កូរ៉េ ស្វែងយល់អំពីបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន

(VOVWORLD) -  នារសៀលថ្ងៃទី ៩ ខែមករា រថភ្លើងពិសេសដឹកថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un បានចាកចេញពីទីក្រុងប៉េកាំង ដែលបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់លោកចាប់ពីថ្ងៃទី ៧ ដល់ទី ១០ ខែមករា។
ស.ប.ប កូរ៉េ ស្វែងយល់អំពីបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន - ảnh 1 ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un  ប្រធានរដ្ឋចិន លោក Xin JinPing

មុននោះ នាព្រឹកថ្ងៃទី ៩ ខែមករា ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក  Kim Jong-un បានទៅទស្សនាបណ្តារោងចក្រឧស្សាហកម្មនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមអ្នកវិភាគបានឲ្យដឹងថាទង្វើរបស់ថ្នាក់ដឹកនាំរូបនេះគឺសំដៅទៅលើបន្តការធ្វើឲ្យជាក់ស្តែងនូវកិច្ចសន្យាដែលផ្តោតលើការជំរុញខឿនសេដ្ឋកិច្ចព្រមទាំងបញ្ឈប់ការបាញ់សាកល្បងមីស៊ីលនិងនុយក្លេអ៊ែរដែលលោកបាន លើកឡើងក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិកណ្តាលគណបក្សពលករ ស.ប.បកូរ៉េកាន់អំណាចកាលពីខែមេសាឆ្នាំ ២០១៨ កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ