ស្ពានទូរទស្សន៍ជូនពរឆ្នាំថ្មីស្រុកកោះ Truong Sa
|
ស្ពានទូរទស្សន៍ជូនពរឆ្នាំថ្មីស្រុកកោះ Truong Sa |
(VOV)_នាយប់ថ្ងៃទី២៤មករា ខេត្ត Khanh Hoa បានជូនពរឆ្នាំថ្មីចំពោះកម្មាភិ
បាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa មុនពេលចូលឆ្នាំថ្មី ឆ្នាំ រកានព្វស័ក
២០១៧ តាមរយៈទូរទស្សន៍ផ្ទាល់ នៅកន្លែងចំនួន៣ គឺទីធ្លា ២មេសា ទីក្រុង Nha
Trang ទីរួមស្រុក Truong Sa និងឃុំ Sinh Ton នៃស្រុកកោះ Truong Sa ។ នៅទីក្រុង
Nha Trang លោក Le Thanh Quang លេខាធិការគណៈកម្មាធិការបក្សខេត្ត Khanh
Hoa បានសាកសួរអំពីស្ថានភាពត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មី របស់កងទ័ពនិងប្រ
ជាជននៅ ទីរួមស្រុក Truong Sa និងឃុំ Sinh Ton។ លោក Do The Tuyen ប្រធាន
គណៈកម្មាធិការប្រជាជន ទីរួមស្រុក Truong Sa បានអោយដឹងថា៖មុនបុណ្យចូល
ឆ្នាំថ្មី បណ្ដានាវាពីដីគោកបានបញ្ជូនសម្ភារះគ្រប់មុខជូនទៅស្រុកកោះ ដើម្បីបំរើ
ប្រជាជ យុទ្ធជនទទួលបុណ្យចូលឆ្នាំថ្មី។ បណ្ដាកម្មវិធីវប្បធម៌ វិចិត្រសិល្បះ កីឡាក៏បាន
រៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីបំរើបងប្អូនប្រជាជននៅលើកោះដែរ៕