ស្ពាន Long Bien ជាផ្នែកមួយនៃបរិយាកាសវប្បធម៍ទីក្រុងហាណូយក្នុងអនាគត
(VOVWORLD) /  
|
សិក្ខា “អភិរក្សស្ពាន Long Bien ក្នុងការអភិវឌ្ឍន៍នគរ” (VOV) |
Vovworld-ស្ពាន Long Bien ជាផ្នែកមួយនៃបរិយាកាសវប្បធម៍ទីក្រុងហាណូយ
ក្នុងអនាគត។ នោះជាការពិនិត្យមើលរបស់អ្នកស្រាវជ្រាវស្ថាប័ត្យករនៅសិក្ខា
“អភិរក្សស្ពាន Long Bien ក្នុងការអភិវឌ្ឍន៍នគរ” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥កុម្ភៈនៅ
ទីក្រុងហាណូយប្រទេសវៀតណាម។ បណ្ដាដំណាងបានសង្កត់ធ្ងន់នូវតំលៃនៃស្ពាន
Long Bien ក្នុងវិស័យបច្ចេកវិទ្យាវិចិត្រសិល្បៈនិងពិសេសគឺវិស័យប្រវត្តិសាស្ត្រ។ មតិស្ទើរតែទាំងអស់បានឯកភាពជាមួយការអភិរក្សស្ពាន Long Bien ដាក់ចូលក្នុងរចនាសម្ព័ន្ធនគរមរតកនិងមានវិធានការអភិរក្សសមស្រប។ ស្ដីពីតួនាទីស្ពាន Long
Bien ក្នុងនគរអនាគត សាស្ត្រាចារ្សរងបណ្ឌិត Nguyen Quoc Thong អនុប្រធានសមាគមស្ថាប័ត្យករវៀតណាមបានអះអាងថា៖
“ដើម្បីរក្សាចីរភាពរបស់ទីក្រុងហាណូយជាមួយតួនាទីជានគរមរតកវប្បធម៍ក្នុង
អនាគតនោះ ប្រការដែលខ្វះបំផុតគឺបរិយាកាសវប្បធម៍។ ខ្ញុំចាត់ទុកថា ស្ពាន Long
Bien ជាសមាសភាពតភ្ជាប់បណ្ដាបរិយាកាសវប្បធម៍និងផ្ទុករាល់ខ្លឹមសារវប្បធម៍ ខ្លឹមសារថ្មីរបស់ទីក្រុងហាណូយក្នុងអនាគត៕”
-VOVWORLD