សភាជាន់ទាបអង់គ្លេសបានបដិសេដលើកិច្ចព្រមព្រៀង Brexit លើកទី៣
(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា ដោយមានសម្លេងគាំទ្រចំនួន ២៨៦ និងសម្លេងប្រឆាំងចំនួន ៣៤៤ សភាជាន់ទាប់អង់គ្លេសបានបដិសេដលើកទី៣លើកិច្ចព្រមព្រៀង Brexit (ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប- EU) ដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានឯកភាពជាមួយថ្នាក់ដឹកនាំ EU កាលពីចុងឆ្នាំទៅមិញ។
សភាជាន់ទាបអង់គ្លេសបានបដិសេដលើកិច្ចព្រមព្រៀង Brexit លើកទី៣ |
កាយវិកាពោលខាងលើនេះរបស់សភាជាន់ទាបអង់គ្លេស បានត្រួសត្រាយផ្លូវសម្រាប់ការពន្យាពេលសំរាប់ Brexit ឬក៏អាចនាំទៅរកសេណារីយ៉ូ "មហន្តរាយ" ពោលគឺ អង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ ក្នុងថ្ងៃដដែលនោះ ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានចេញសេចក្តីជូនដំណឹងថា លោកស្រី May នឹងបន្តការចរចាជាមួយគណបក្សប្រជាធិបតេយ្យ (DUP) ស្តីពីការធានាចំពោះ "ផែនការ" រៀបចំបុស្តិ៍រាំងស្កាត់អៀរឡង់ - ជាផែនការដែលគណបក្សនេះអះអាងថានឹងធ្វើឲ្យប្រទេសអៀរឡង់ខាងជើងអាចប្រឈមនឹងហានិភ័យនៃការបំបែកខ្លួនពីផ្នែកនៅសេសសល់របស់ប្រទេសអង់គ្លេសផងដែរ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសនោះ មានការដើរដង្ហែក្បួននៅតំបន់ខាងក្រៅអគាររដ្ឋសភា ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់ជាមួយនឹងទង់ជាតិអង់គ្លេស ដើម្បីប្រឆាំងនឹងការពន្យារពេលចាកចេញពីសហភាពអឺរ៉ុប ហើយបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ៕