សភាជាន់ទាបអង់គ្លេស នឹងជំនួសរដ្ឋាភិបាលអង់គ្លេសក្នុងការគ្រប់គ្រង Brexit រយៈពេល ១ ថ្ងៃ
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមីនា សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតអនុម័តលើការធ្វើវិសោធនកម្មច្បាប់ដែលអនុញ្ញាតឱ្យសភាអង់គ្លេសជំនួសរដ្ឋាភិបាលគ្រប់គ្រងដំណើរការ Brexit នៅថ្ងៃទី ២៧ ខែមីនាខាងមុខនេះ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May |
នេះបានចាត់ទុកជាវិធីមួយដើម្បីឲ្យសភាជាន់ទាប់ជំនួសរដ្ឋាភិបាលអង់គ្លេសក្នុងការស្វែងរកដំណោះស្រាយ Brexit មួយយ៉ាងទន់ភ្លន់ ឬហៅថាជា "រូបគំរូន័រវេស" មានន័យថានៅតែរក្សាបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ក៏ប៉ុន្តែមិនមែនជាសមាជិកនៅក្នុងប្លុកនេះទេ។ នាថ្ងៃទី ២៧ ខែមីនា សមាជិកសភាអង់គ្លេសគ្រោងនឹងរៀ4បចំការបោះឆ្នោតតាមទិសដៅជាច្រើនបន្តបន្ទាប់ សំដៅស្វែងរកដំណោះស្រាយជំនួសឱ្យកិច្ចព្រមព្រៀង Brexit ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានចរចាជាមួយសហភាពអឺរ៉ុប។
គួរបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ការបោះឆ្នោតនៅពាក់កណ្តាលអាធ្រាតតាមម៉ោងទីក្រុងឡុងដ៍ លោកស្រី Theresa May បានលើកសំលេងរិះគន់លើការសម្រេចចិត្តនេះរបស់សភាជាន់ទាបអង់គ្លេស ដោយចាត់ទុកថានេះគឺជាទម្លាប់ដើមដ៏អាក្រក់មួយ ហើយបានអះអាងថាការអូសបន្លាយរយៈពេលសំរាប់ Brexit ដល់ថ្ងៃទី ២២ ខែឧសភាឆ្នាំ២០១៩ នឹងបង្ខំអ្នកបោះឆ្នោតអង់គ្លេសដែលចូលរួម ការបោះឆ្នោតនៅអឺរ៉ុបនៅចុងខែឧសភាឆ្នាំ២០១៩ ហើយពេលនោះអង់គ្លេសនឹងមិនអាចដណ្តើមបាននូវសិទ្ធិគ្រប់គ្រងពេញលេញលើបញ្ហានានា ដូចជាការ កសាងច្បាប់ ឬការគ្រប់គ្រងព្រំដែននោះទេ៕