សភាជាន់ទាបអាមេរិកបានបើកការស៊ើបអង្កេតដោយដាក់ទោសប្រធានាធិបតី

(VOVWORLD) -  លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា  “លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ ហើយគ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ”។

សភាជាន់ទាបអាមេរិកបានបើកការស៊ើបអង្កេតដោយដាក់ទោសប្រធានាធិបតី - ảnh 1ប្រធានសភាជាន់អាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi 

នាថ្ងៃទី ២៤ ខែកញ្ញា ប្រធានសភាជាន់អាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានប្រកាសថា  ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសនេះ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក  Donald Trump ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះបានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក Joe Biden មុនការបោះឆ្នោតប្រ ធានាធិបតីអាមេរិកឆ្នាំ២០២០ ចូលមកដល់។

លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា  “លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ ហើយគ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ”។

ភាពចម្រូងចម្រាស់នយោបាយអាមេរិកបានផ្ទុះឡើងជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍ នាពេលថ្មីៗនេះថា លោក Donald Trump  បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក Zelensky ដោយបានគំរាមកំហែងកាត់បន្ថយជំនួយយោធាដើម្បីបងំ្ខឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីអាមេ រិកបក្សប្រជាធិបតេយ្យ លោក Joe Biden និងកូនប្រុសរបស់លោកឈ្មោះ Hunter Biden។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាធិបតេយ្យក្នុងការធ្វើការស៊ើបអង្កេតចោទប្រ កាន់ដើម្បី “បំផ្លាញនិងបំបាក់មុខ” លើវត្តមានរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ