សភាជាន់ទាបអាមេរិកបានរារាំងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយសំដៅជំរុញការកំណត់ទោសប្រធានាធិបតីអាមេរិក លោក Trump

(VOVWORLD) - នាថ្ងៃទី ១៧ ខែកក្កដា (តាមម៉ោងអាមេរិក) ដោយមានសម្លេងគាំទ្រចំនួន ៣៣២  និងសម្លេងប្រឆាំងចំនួន ៩៥ សភាជាន់ទាបអាមេរិកបានរារាំងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដោយសមាជិកសភាជាន់ទាប នៃគណបក្សប្រជាធិបតេយ្យ លោក Al Greem ដាក់ជូន សំដៅជំរុញការកំណត់ទោសប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីការអត្ថាធិប្បាយរបស់ម្ចាស់សេតវិមានរូបនេះ ប្រឆាំងសំដៅទៅសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ។
សភាជាន់ទាបអាមេរិកបានរារាំងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយសំដៅជំរុញការកំណត់ទោសប្រធានាធិបតីអាមេរិក លោក Trump - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

សមាជិកសភាជាន់ទាបនៃគណបក្សប្រជាធិបតេយ្យភាគច្រើនគាំទ្រសហការីនៅខាងគណបក្សសាធារណរដ្ឋ ក្នុងនោះមានសមាជិកគណបក្សប្រជាធិបតេយ្យ ចំនួន ៩៥ នាក់បានបោះឆ្នោតគាំទ្រចំពោះវិធានការមួយដែលលោក Al Green ស្នើរឡើង។ ប្រការនេះបានបង្ហាញពីការបែកបាក់យ៉ាងជ្រាលជ្រៅនៅក្នុងគណបក្សប្រជាធិបតេយ្យស្តីពីការដែលតើគួរតែជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសំដៅទម្លាក់ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែរឬទេ។ នេះក៏ជាលើកដំបូង ដែលសមាជិកសភាជាន់ទាបគណបក្សប្រជាធិបតេយ្យបានប្រឈមមុខនឹងការកំណត់ទោស ហើយបានប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍មុនពេលដែលរដ្ឋអាជ្ញាពិសេសលោក Robert Mueller បានចេញបំភ្លឺចំពោះមុខគណៈកម្មាធិការទាំងពីរនៃរដ្ឋសភាអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ