សភាជាន់ទាបអាមេរិកអនុម័តលើវិធានាការឆ្ពោះទៅលុបចោល Obamacare
|
សភាជាន់ទាបអាមេរិកអនុម័តលើវិធានាការឆ្ពោះទៅលុបចោល Obamacare (VNA) |
(VOVworld) – នាថ្ងៃទី ១៣ មករា សភាជាន់ទាបអាមេរិកបានអនុម័តលើ
វិធានការចាំបាច់ដើម្បីចាប់ផ្តើមដំណើរការលុបចោលកម្មវិធីធានារ៉ាប់រង
សុខាភិ បាលមានតំលៃទាបឬហៅថា Obamacare ដោយមិនអើពើដល់ការ
ព្រួយបារម្ភ អំពីការដែលគ្មានកម្មវិធីជំនួសនិងការខូចខាតខាងហិរញ្ញវត្ថុ
ទាក់ទិននានា។ ដោយមានសម្លេងគាំទ្រចំនួន ២២៧ និងសម្លេងប្រឆាំង
ចំនួន ១៩៨ សភាជាន់ ទាបអាមេរិកបានឯកភាពចេញផ្សាយចរាចរណ៍
សំរាប់គណៈកម្មាធិការនានារៀបចំ គំរោងច្បាប់លុបចោលកម្មវិធីនេះដោយ
មានគោលដៅដល់ថ្ងៃទី ២៧ មករា ខាងមុខអាចលុបចោលច្បាប់
Obamacare ទាំងស្រុង៕