សភាជាន់ទាបអាមេរិកអនុម័តលើសេចក្ដីព្រាងច្បាស់ស្ដីពីការបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
(VOVWORLD) - ដោយទទួលបានសម្លេងគាំទ្រចំនួន៤១៥និងសម្លេងប្រឆាំងត្រឹម២តែ ប៉ុណ្ណោះ សភាជាន់ទាបអាមេរិកនាថ្ងៃទី២៤ តុលា បានអនុម័តលើសេចក្ដីព្រាង ច្បាប់ស្ដីពីការបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែររបស់ព្យុងយ៉ាង ព្រមទាំងលើកតម្កើងលោក Otto Warmbier ជា ពលរដ្ឋអាមេរិកដែលបានលាចាកលោកក្រោយពីត្រូវកូរ៉េខាងជើងឃុំខ្លួន។
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់សភាជាន់ទាបអាមេរិក (រូបថត៖ AFP/TTXVN) |
សេចក្ដីព្រាងច្បាប់ដោយឈ្មោះ “ច្បាប់ Otto Warmbier ស្ដីពីការដាក់ទណ្ឌកម្ម ទៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង” គឺសំដៅកាត់ផ្ដាច់ការទាក់ទងរបស់ ព្យុងយ៉ាងជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
នាថ្ងៃដដែល សមាជិកសភា១៦រូបនៃគណៈកម្មាធិការកិច្ចការបរទេសសភា ជាន់ទាបអាមេរិកបានផ្ញើរលិខិតមួយជូនទៅរដ្ឋមន្រ្តីការបរទេសលោក Rex Tillerson ក្នុងនោះអំពាវនាវឲ្យរដ្ឋមន្រ្តីរូបនេះប្រើប្រាស់អំណាចរបស់អ្នកដឹកនាំ ផ្នែកការទូតអាមេរិក ដើម្បីបញ្ចូលកូរ៉េខាងជើងវិលត្រឡប់មកក្នុងបញ្ជីឈ្មោះ បណ្ដាប្រទេសគាំពារភេរវកម្មឡើងវិញ៕