សភាជាន់ទាបអាមេរិក អនុម័តលើច្បាប់ចំណាយលើវិស័យការពារជាតិដ៏ខ្ពស់បំផុតមិនធ្លាប់មាន
(VOVWORLD) - សភាជាន់ទាបអាមេរិកកាលពីថ្ងៃទី ១៤ ខែកក្កដា បានអនុម័តលើច្បាប់ចំណាយការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារអាមេរិក។ នេះជាកញ្ចប់ថវិកាការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលកើនឡើងប្រហែល ៧០ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។
សម័យប្រជុំនៃសភាជាន់ទាបរសហរដ្ឋអាមេរិកនៅក្រុងវ៉ាស៊ីនតោន ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA |
មុននោះ នៅថ្ងៃទី ១២ ខែកក្កដា សភាជាន់ទាបអាមេរិកបានចាប់ផ្តើមជជែកដេញដោលលើច្បាប់ ប្រគល់សិទ្ធិការពារជាតិ (NDAA) ឆ្នាំ ២០២៤ រួមទាំងការចំណាយសម្រាប់ក្រសួងការពារជាតិ។ បន្ទាប់ពីរយៈពេលបីថ្ងៃនៃការពិភាក្សា សភាបានអនុម័តលើសេចក្តីព្រាងច្បាប់នេះដោយសំឡេងគាំទ្រ ចំនួន២១៩ និងសម្លេងប្រឆាំងចំនួន២១០ ដែលបង្ហាញពីការបែកបាក់គ្នាក្នុងទស្សនៈរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលកាន់អាសនៈភាគច្រើនក្នុងសភាជាន់ទាប។ សេចក្តីព្រាងច្បាប់នេះ ស្នើដំឡើងប្រាក់ខែសម្រាប់ទាហានអាមេរិក បន្ថែមថវិកាដើម្បីប្រកួតប្រជែងផ្នែកយោធាជាមួយប្រទេសចិន និងចំណាយបន្ថែម ៣០០លានដុល្លារ ដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនផងដែរ។
ការពិភាក្សាលើសេចក្តីព្រាងច្បាប់ NDAA នៅក្នុងព្រឹទ្ធសភានឹងប្រព្រឹត្តិទៅនៅសប្តាហ៍ខាងមុខ៕