សភាទាំងពីរនៃសហរដ្ឋអាមេរិកបានបញ្ជាក់ទទួលស្គាល់លោក Joe Biden ជាប់ឆ្នោតប្រធានាធិបតី

(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំដែលអូសបន្លាយពេញមួយយប់ សមាជិកសភានៃសភាទាំងពីរនៅទីបំផុតបានបំពេញភារកិច្ចតាមនីតិវិធី នោះគឺបញ្ជាក់អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីនៅរដ្ឋទាំង ៥០ រួមទាំងរដ្ឋវ៉ាស៊ីនតោន។ 
សភាទាំងពីរនៃសហរដ្ឋអាមេរិកបានបញ្ជាក់ទទួលស្គាល់លោក Joe Biden ជាប់ឆ្នោតប្រធានាធិបតី - ảnh 1សភាទាំងពីរនៃសហរដ្ឋអាមេរិកបានបញ្ជាក់ទទួលស្គាល់លោក Joe Biden ជាប់ឆ្នោតប្រធានាធិបតី

សម័យប្រជុំ នៃសភាទាំងពីរ ដើម្បីបញ្ជាក់ពីលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេ រិកឆ្នាំ ២០២០ បានបញ្ចប់នៅព្រឹកថ្ងៃទី ៧ ខែមករា (ម៉ោងក្នុងស្រុក) ដោយ បានបញ្ជាក់ជាផ្លូវការថា លោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីនិងលោកស្រី Kamala Harris ជាប់ឆ្នោតជាអនុប្រធានាធិប តីសហរដ្ឋអាមេរិក សម្រាប់អាណត្តិថ្មី។

បន្ទាប់ពីកិច្ចប្រជុំអូសបន្លាយពេញមួយយប់ សមាជិកសភានៃសភាទាំងពីរនៅទីបំផុតបានបំពេញភារកិច្ចតាមនីតិវិធី នោះគឺបញ្ជាក់អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី នៅរដ្ឋទាំង ៥០ និងរដ្ឋវ៉ាស៊ីនតោន។ បន្ទាប់ពីបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោតទាំងអស់ សភាទាំងពីររបស់សហរដ្ឋអាមេរិកបានបញ្ជាក់ជាផ្លូវការថា លោក Joe Biden និងលោកស្រី Kamala Harris បានជាប់ឆ្នោតជាប្រធានាធិបតីទី ៤៦ ជាផ្លូវការនិងជាអនុប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកដែលមានអង្គបោះឆ្នោតសរុប ៣០៦ រូប។ បន្ទាប់ ពីសភាទាំងពីររបស់អាមេរិកបានបញ្ជាក់ជាផ្លូវការអំពីជ័យជម្នះរបស់ Joe Biden ប្រធានាធិ បតីអាមេរិកបច្ចុប្បន្ន  Donald Trump បានប្រកាសយល់ព្រមផ្ទេរអំណាចទៅលោក Joe Biden និងចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ