សភាទាំងពីរអាមេរិកគាំទ្រទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការសភាសហរដ្ឋអាមេរិក (វិមាន Capitol) នៅទីក្រុង Washington, DC នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក ប្រធានសភាជាន់ទាប និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក។

សភាទាំងពីរអាមេរិកគាំទ្រទំនាក់ទំនងជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អ្្ជើញជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក (រូបថត៖ VOV)

ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់សភានៃប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តជាក់ស្តែង រាល់ក្របខ័ណ្ឌនិងវិស័យសហប្រតិបត្តិការថ្មី នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនឹងគាំទ្រប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ semiconductor   ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើនការឧបត្ថម្ភវៀតណាមជំនះផលវិបាកនៃសង្គ្រាម...។

ព្រឹទ្ធសមាជិក Bob Menendez ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក បានលើកឡើងថា សមាជិកសភាអាមេរិកបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែទទួលបានការគាំទ្រទ្វេភាគី ដោយយល់ស្របថា ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច- ពាណិជ្ជកម្ម បច្ចេកវិទ្យាខ្ពស់ ការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការដោះស្រាយផលវិបាកនៃសង្គ្រាម និងការជួបប្រាស្រ័យរវាងប្រជាជន។

សភាទាំងពីរអាមេរិកគាំទ្រទំនាក់ទំនងជាមួយវៀតណាម - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយសមាជិកសភា Kevin McCarthy ប្រធានសភាជាន់ទាបអាមេរិក (រូបថត៖ VOV)

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបសន្ទនាជាមួយសមាជិកសភាលោក Kevin McCarthy ប្រធានសភាជាន់ទាបអាមេរិក និងសមាជិកសភា Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិក។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា សភាអាមេរិកនឹងគាំទ្រការដែល អាមេរិកនឹងទទួលស្គាល់យ៉ាងឆាប់ៗ លើបទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ក៏ដូចជាបន្តយកចិត្តទុកដាក់ និងចំណាយធនធានដើម្បីជួយវៀតណាមជំនះផលវិបាកនៃសង្គ្រាម។

ប្រធានសភាសភាជាន់ទាបអាមេរិក Kevin McCarthy និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា លោក Michael McCaul បានសម្តែងនូវបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគណៈប្រតិភូរវាងសភានៃប្រទេសទាំងពីរនាពេលខាងមុខ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលក្នុងនោះ ឯកភាពគ្នាលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហរដ្ឋអាមេរិក ទំនាក់ទំនងមេគង្គ - សហរដ្ឋអាមេរិក; ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ