សភាអាមេរិកនឹងបោះឆ្នោតជាផ្លូវការដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ ប្រធានាធិបតី Donald Trump

(VOVWORLD) - មុននេះ កាលពីថ្ងៃទី ២៤ ខែតុលា សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋបានចេញសេចក្តីសម្រេចចិត្ត ថ្កោលទោសការស៊ើបអង្កេតចោទប្រកាន់ចំពោះ ប្រធានាធិបតីលោក Donald Trump ព្រមទាំងអំពាវនាវឱ្យសភា ធ្វើការបោះឆ្នោតជាផ្លូវការលើ ការស៊ើបអង្កេត។
សភាអាមេរិកនឹងបោះឆ្នោតជាផ្លូវការដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ ប្រធានាធិបតី Donald Trump - ảnh 1 ប្រធានសភាជាន់ទាបអាមេរិក Nancy Pelosi (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៨ ខែតុលា ក្រុមអ្នកតាក់តែងគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា សភាអាមេរិកនឹងបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្ត សំដៅប្រតិបត្តិការដំណាក់កាលជាបន្ត នៃការស៊ើបអង្កេតចោទប្រកាន់ប្រធានា ធិបតីលោក Donald Trump។ សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យបានលើកច្បាស់ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនាថ្ងៃទី ៣១ ខែតុលា ដើម្បីធានានូវតម្លាភាព និងផ្តល់នូវផែនការច្បាស់លាស់ដើម្បីបន្តការស៊ើបអង្កេតចោទប្រកាន់ម្ចាស់ សេតវិមាន។

មុននេះ កាលពីថ្ងៃទី ២៤ ខែតុលា សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋបានចេញសេចក្តីសម្រេចចិត្ត ថ្កោលទោសការស៊ើបអង្កេតចោទប្រកាន់ចំពោះ ប្រធានា ធិបតី លោក Donald Trump ព្រមទាំងអំពាវនាវឱ្យសភា ធ្វើការបោះឆ្នោតជាផ្លូវការលើ ការស៊ើបអង្កេត។

សូមបញ្ជាក់ថាការស៊ើបអង្កេត ចោទប្រកាន់របស់សភាអាមេរិក បានផ្ដោតសំខាន់ លើបញ្ហាថា តើ លោកប្រធានាធិបតី Trump បានពន្យារពេលផ្ដល់ជំនួយដល់អ៊ុយក្រែន ដើម្បីដាក់សម្ពាធលើប្រទេសអឺរ៉ុបខាងកើតនេះ ធ្វើការស៊ើបអង្កេតចំពោះអតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាគូប្រជែងដ៏សំខាន់របស់ លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ