សភាអាមេរិកឯកភាពបញ្ចប់ការជ្រៀតជ្រែកចូលក្នុងសង្គ្រាមនៅយេម៉ែន
(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបញ្ចប់ការផ្តល់ជំនួយឧបត្ថម្ភដល់យោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់សង្គ្រាមដោយសម្ព័ន្ធភាពចម្រុះកងទ័ពអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែន។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
សេចក្តីសម្រេចចិត្តរបស់សភាជាន់ទាបដោយទទួលបាននូវសម្លេងគាំទ្រចំនួន ២៤៧ និងសម្លេងប្រឆាំងចំនួន ១៧៥ ដោយទាមទារឱ្យប្រធានាធិបតីប្រទេសនេះ "ដកកងកម្លាំងប្រដាប់អាវុធអាមេរិកចេញពីសង្គ្រាមនៅសាធារណរដ្ឋយេម៉ែនឬជះឥទ្ធិពលដល់យេម៉ែន" ក្នុងរយៈពេល ៣០ ថ្ងៃ»។ សេចក្តីសម្រេចចិត្តពោលខាងលើនេះត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីខែមុន ហើយនាបច្ចុប្បន្នត្រូវបានដាក់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump ដែល ជាអ្នកច្រានចោលឯកសារនេះ។ សេតវិមានបានចាត់ទុកថាវិធានការខាងលើនេះគឺជា"ការខុសឆ្គុង" ហើយព្រមានថាវា នឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីក្នុងតំបន់ ក្នុងនោះមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែនេះត្រូវបានចាត់ទុកថាជាជំហានជាប្រវត្តិសាស្ត្រមួយដើម្បីដាក់កំហិតលើសិទ្ធិបង្កសង្គ្រាមរបស់ប្រធានាធិបតីផងដែរ៕