សភាអឺរ៉ុបចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម
(VOVWORLD) - សម័យប្រជុំពេញអង្គនៃសភាអឺរុបដែលប្រព្រឹត្តទៅនៅទីក្រុង Strasbourg នៃប្រទេសបារាំង នាថ្ងៃទី ១១ ខែកុម្ភៈ បានធ្វើការពិភាក្សាជាផ្លូវការដើម្បីឈានដល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA)។
ទិដ្ឋភាពនៃសម័យពិភាក្សារបស់សភាអឺរ៉ុប (រូបថតៈ TTXVN) |
ក្នុងសម័យប្រជុំនេះ សមាជិកព្រឹទ្ធសភាអឺរ៉ុបបានធ្វើការពិភាក្សាដោយយោងតាមរបាយការណ៍ ៣៦ ទំព័រ ដែលរៀបចំនិងបង្ហាញដោយសមាជិកព្រឹទ្ធសភាលោក Geert Bourgeois។ របាយការណ៍នេះ ត្រូវបានបែង ចែកជា ៦ មាតិកា ក្នុងនោះ មានមាតិកាសំខាន់ចំនួន៣ ដែលបង្ហាញយ៉ាងច្បាស់នូវមតិយោបល់របស់គណៈកម្មាធិការសភាអឺរ៉ុបស្តីពីកិច្ចព្រមព្រៀង EVFTA។
នៅក្នុងមាតិការងដំបូង ខណៈដែលស្នើអោយមានការពិភាក្សានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA នោះ របាយការណ៍របស់លោក Geert Bourgeois បានវាយតម្លៃថា វៀតណាមគឺជាដៃគូយុទ្ធសាស្ត្ររបស់ EU ហើយ EU និងវៀតណាមបានចែករំលែកគោលដៅរួមជាច្រើន ដូចជា ជំរុញកំណើននិងការងារកែលម្អលក្ខណៈប្រកួតប្រជែង កាត់បន្ថយភាពក្រីក្រនិងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា ការ ប្តេជ្ញាចិត្តខ្ពស់ ចំពោះពាណិជ្ជកម្មសេរី និងពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។
របាយការណ៍ចំនួន៤៨ ចំណុចរបស់លោក Geert Bourgeois បានលើកឡើងពីអត្ថប្រយោជន៍នៃការជំរុញអោយខ្លាំងក្លាថែមទៀត ទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ក៏ដូចជាផលប៉ះពាល់ជាវិជ្ជមានពីកិច្ចព្រមព្រៀងនេះ ព្រមទាំងស្នើថា “សភាអឺរ៉ុបគួរតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU -វៀតណាមយ៉ាងឆាប់”៕