សភាអឺរ៉ុបដាក់ពង្រាយវិធានការសន្សំសំចៃថាមពលជាច្រើន
(VOVWORLD) - យោងតាមខ្លឹមសារអ៊ីមែលផ្ទៃក្នុង កាលពីថ្ងៃទី ៦ ខែតុលា នៃទីភ្នាក់ងារ បរិស្ថានអឺរ៉ូបបានបង្ហើបឲ្យដឹងថា EP នឹងបិទប្រព័ន្ធកំដៅ ឬប្រព័ន្ធម៉ាស៊ីនត្រជាក់នៅ ក្នុងអគាររបស់ខ្លួន ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃចន្ទ ជារៀងរាល់សប្ដាហ័ ហើយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកផងដែរ។
ដើម្បីសន្សំសំចៃថាមពល សភាអឺរ៉ុប (EP) នឹងបិទប្រព័ន្ធកំដៅក្នុងអគាររដ្ឋបាល នៃស្ថាប័ននេះ រយៈពេល ៣ ថ្ងៃក្នុងមួយសប្តាហ៍ ហើយកែសម្រួលសីតុណ្ហភាពនៅក្នុង ថ្ងៃសេសសល់ក្នុងសប្តាហ៍។ វិធានការសន្សំសំចៃថាមពលទាំងនេះមានសុពលភាព ភ្លាមមួយរំពិច។ យោងតាមខ្លឹមសារអ៊ីមែលផ្ទៃក្នុង កាលពីថ្ងៃទី ៦ ខែតុលា នៃទីភ្នាក់ងារ បរិស្ថានអឺរ៉ូបបានបង្ហើបឲ្យដឹងថា EP នឹងបិទប្រព័ន្ធកំដៅ ឬប្រព័ន្ធម៉ាស៊ីនត្រជាក់នៅ ក្នុងអគាររបស់ខ្លួន ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃចន្ទ ជារៀងរាល់សប្ដាហ័ ហើយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកផងដែរ។ តាមផែនការថ្មី ទីស្នាក់ការរបស់ EP នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) និង Strasbourg (ប្រទេសបារាំង) នឹងត្រូវកែ សម្រួលសីតុណ្ហភាពកំដៅមិនឲ្យលើសពី ១៩ អង្សាសេ និងសីតុណ្ហភាពត្រជាក់មិន តិចជាង ២៥ អង្សាសេ ព្រមទាំងកាត់បន្ថយពន្លឺភ្លើងខាងក្រៅ។ យោងតាមការប៉ាន់ ប្រមាណរបស់ EP វិធានការនេះនឹងជួយសន្សំបានជាង ២ លានអឺរ៉ូ (ស្មើនឹង១,៩៨ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ)។ EP មានការកែសម្រួលពោលខាងលើ ចំពេលដែល តម្លៃថាមពលកំពុងហក់ឡើងជាប់កំណត់ត្រាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយ សារតែប្រទេសរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប៕