សភាអឺរ៉ុបអនុម៍តលើសមាសភាពនៃគណៈកម្មធិការអឺរ៉ុប


សភាអឺរ៉ុបអនុម៍តលើសមាសភាពនៃគណៈកម្មធិការអឺរ៉ុប  - ảnh 1
សភាអឺរ៉ុបអនុម៍តលើសមាសភាពនៃគណៈកម្មធិការអឺរ៉ុប (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ តុលា សភាអឺរ៉ុប (EP) បានអនុម័តជាផ្លូវការសមា សភាពនៃគណៈកម្មាធិការអឺរ៉ុប (EC) ដំណាក់កាល ២០១៤-២០១៩ ដឹកនាំដោយ
ប្រធាន Jean Claude Juncker ដោយមានសម្លេងគាំទ្រចំនួន ៤២៣ សម្លេងប្រឆាំង​
ចំនួន ២០៩ និងសន្លឹកឆ្នោតសចំនួន ៦៧។ ដោយហេតុនេះ  EC ថ្មីរួមមានសមាជិក
  ចំនួន ២៨ រូប ក្នុងនោះ មានសមាជិការចំនួន ៩  រូប ដែលនឹងចាប់ផ្តើមសកម្មភាពពី
ថ្ងៃទី ១ វិច្ឆិការ ឆ្នាំ ២០១៤។ ថ្លែងមតិចំពោះមុខបណ្ដាសមាជិកសភា លោក Juncker
បានឲ្យដឹងថា៖ អាទិភាពមួយក្នុងចំណោមអាទិភាពក្នុងអាណត្តិខាងមុខគឺការដណ្តើម បានលំដាប់ថ្នាក់ទំនុកទុកចិត្តជួរមុខសំរាប់សហភាពអឺរ៉ុប (EU) ឡើងវិញ។ លោក
Juncker បានអះអាងជាថ្មីម្តងទៀតថា៖ EU ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយអាមេរិកដោយមានលក្ខ័ណ្ឌប្រតិបត្តិយ៉ាងម៉ត់ចត់ច្បាប់
របស់ អឺរ៉ុប។ ស្តីអំពីការដែល EU បញ្ចូលប្រទេសជាសមាជិកថ្មី លោក Juncker
បានឲ្យដឹង ថា៖ ដំណើរការចរចារជាមួយបណ្ដាប្រទេសបេក្ខភាពមិនអាច
សម្រេចបានមុនឆ្នាំ ២០១៩ នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ