សមាគមជលផលវៀតណាម ប្រឆាំងនឹងការហាមប្រាមជាឯកតោភាគីរបស់ចិនលើការនេសាទនៅសមុទ្រខាងកើត

(VOVWORLD) - សមាគមជលផលវៀតណាមទើបតែបានបញ្ជូនឯកសារជាផ្លូវការទៅកាន់ការិយាល័យរដ្ឋាភិបាល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម; គណៈកម្មការឃោសនាអប់រំមជ្ឈិម ស្តីពីការប្រឆាំងនឹងការហាមប្រាមជាឯកតោភាគីរបស់ភាគីចិនលើការនេសាទនៅសមុទ្រខាងកើត ឆ្នាំ ២០២៣។
សមាគមជលផលវៀតណាម ប្រឆាំងនឹងការហាមប្រាមជាឯកតោភាគីរបស់ចិនលើការនេសាទនៅសមុទ្រខាងកើត - ảnh 1ទូករបស់អ្នកនេសាទ។ (រូបថត៖ TTXVN)

ពោលគឺ ថ្មីៗនេះ ភាគីចិនបានចេញបម្រាមប្រចាំឆ្នាំលើការនេសាទនៅសមុទ្រខាងកើត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០២៣  រួមទាំងដែនទឹកនៃប្រជុំកោះ Hoang Sa របស់វៀតណាមទៀតផង។

យោងតាមសមាគមជលផលវៀតណាម នេះគឺជាការហាមឃាត់ម្តងហើយម្តងទៀតដោយឯកតោភាគី និងមិនសមហេតុផលរបស់ភាគីចិន ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍កោះសមុទ្ររបស់វៀតណាម; បំពានច្បាប់អន្តរជាតិ; រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ដើរផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC)។ សមាគមជលផលវៀតណាមស្នើឱ្យភាគីចិនបញ្ចប់ជាបន្ទាន់នូវការហាមឃាត់ការនេសាទដែលមិនសមហេតុផលនេះនៅក្នុងដែនទឹក Hoang Sa របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ