សមាគមតន្ត្រីករវៀតណាមឆ្ពោះទៅសមុទ្រកោះស្រុកកំណើត
|
សមាគមតន្ត្រីករវៀតណាមឆ្ពោះទៅសមុទ្រកោះស្រុកកំណើត (baihatviet.vtv.vn) |
Vovworld-នាយប់ថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំកម្មវិធីតូរតន្ត្រី “យើងជាកូលបុត្រទឹកដីវៀតណាម”។ កម្មវិធី
ដោយមានការចូលរួមរបស់សិល្បករសិល្បការិនីជួរមុខចំនួន៤០នាក់គឺសំដៅ
បង្ហាញពីស្មារតីស្នេហាជាតិឆ្ពោះមកសមុទ្រកោះពិសិដ្ឋនៃមាតុប្រទេស។ តន្ត្រីករ
Do Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាមបានឲ្យដឹងថា៖
“សមាគមតន្ត្រីករវៀតណាមបានអំពាវនាវឲ្យសិល្បករសិល្បការិនីនិង
តន្ត្រីករបង្ហាញពីមនោសញ្ចេតនារបស់ខ្លួន ការទទួលខុសត្រូវរបស់ខ្លួន សិល្បករ
ពលរដ្ឋនិងជាងនេះទៅទៀតគឺអាកប្បកិរិយាប្តេជ្ញាចំពោះអំពើខុសឆ្គងរបស់ចិន
ដែលបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង
ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕”