សមាគមន៍កាកបាទក្រហមវៀតណាម-កម្ពុជារួមដៃប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្ឃឹមថា ជំនួយឧបត្ថម្ភនៃកាកបាទក្រហមវៀតណាមនឹងរួមចំណែកទៅក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ហើយនេះជាមនោសញ្ចេតនានិងការចែករំលែករបស់ប្រជាជនវៀតណាមជាមួយមិត្តភក្តិកម្ពុជាក្នុងដំណាក់កាលដ៏លំបាកនេះ។
សមាគមន៍កាកបាទក្រហមវៀតណាម-កម្ពុជារួមដៃប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 - ảnh 1 ទិដ្ឋភាពនៅពិធីប្រគល់សម្ភារៈឧបករណ៍ពេទ្យ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៩ មេសា នៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh បានតាងនាមសមា គមន៍កាកបាទក្រហមវៀតណាមប្រគល់ជំនួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យជូនដល់កាកបាទក្រហមកម្ពុជា។ ជំនួយឧបត្ថម្ភនេះរួមមានម៉ាស់ពេទ្យចំនួន ៦ម៉ឺនម៉ាស់និងសម្លៀកបំពាក់ការពារ PPE ចំនួន៣០០ឈុត។

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្ឃឹមថា ជំនួយឧបត្ថម្ភនៃកាកបាទក្រហមវៀតណាមនឹងរួមចំណែកទៅក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ហើយនេះជាមនោសញ្ចេតនានិងការចែករំលែករបស់ប្រជាជនវៀតណាមជាមួយមិត្តភក្តិកម្ពុជាក្នុងដំណាក់កាលដ៏លំបាកនេះ។

ចំណែកឯលោកស្រី អុជ ម៉ាលី ប្រធានផ្នែកហិរញ្ញវត្ថុនៃកាកបាទ ក្រហមកម្ពុជាបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងការចែករំលែកដ៏ថ្លៃថ្លារបស់សមាគមន៍កាកបាទក្រហមវៀតណាមសម្រាប់កម្ពុជាក្នុងពេលវេលាដ៏លំបាក ព្រមទាំងចាត់ទុកនេះជាការថែរក្សានិងពង្រីកប្រពៃណីសហ ប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ