សមាគមន៍ខ្មែរ-វៀតណាមជួយសង្គ្រោះបន្ទាន់បងប្អូនដែលត្រូវបាត់បង់ផ្ទះដោយសារការបាក់ស្រុតដី

(VOVWORLD) - លោក ស៊ឹម ជី ប្រធានសមាគមន៍ខ្មែរ-វៀតណាមឲ្យដឹងថា ការបាក់ស្រុតដីដែល កើតមាននៅរាត្រីថ្ងៃទី២៣ ខែឧសភានេះ បានបណ្ដាលឲ្យបងប្អូនរាប់សិបគ្រួសារត្រូវ បាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បង់ដីធ្លីផង ដែរ។
សមាគមន៍ខ្មែរ-វៀតណាមជួយសង្គ្រោះបន្ទាន់បងប្អូនដែលត្រូវបាត់បង់ផ្ទះដោយសារការបាក់ស្រុតដី - ảnh 1លោក ស៊ឹម ជី និងតំណាងសមាគមន៍ខ្មែរ-វៀតណាមចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនខ្មែរ-វៀតណាមដែលរងផលប៉ះពាល់ដោយការបាក់ស្រុតដី។ (រូបថត៖ VOV)
នៅថ្ងៃទី២៥ ខែឧសភា សមាគមន៍ខ្មែរ-វៀតណាមបានទៅសាកសួរសុខទុក្ខនិង ជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមចំនួន៣៦គ្រួសារដែលមានផ្ទះត្រូវរងការខូចខាតដោយ សារការបាក់ស្រុតច្រាំងទន្លេមេគង្គនៅភូមិ ព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
លោក ស៊ឹម ជី ប្រធានសមាគមន៍ខ្មែរ-វៀតណាមឲ្យដឹងថា ការបាក់ស្រុតដីដែល កើតមាននៅរាត្រីថ្ងៃទី២៣ ខែឧសភានេះ បានបណ្ដាលឲ្យបងប្អូនរាប់សិបគ្រួសារត្រូវ បាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បង់ដីធ្លីផង ដែរ។ ដំបូងបង្អស់ សមាគមន៍នឹងជួយឧបត្ថម្ភបងប្អូនអំពីស្បៀងអាហារនិងរបស់របរ ចាំបាច់មួយចំនួន ហើយក្រោយមក នឹងខិតខំចលនាប្រភពធនធានផ្សេងទៀតដើម្បី ជួយបងប្អូនជួលដី មានលំនៅដ្ឋានស្ថិរភាព ដើម្បីស្ដារជីវភាពរស់នៅឡើងវិញ។
គួរជម្រាបបន្ថែមទៀតថា នេះជាការបាក់ស្រុតដីលើកទី៣ក្នុងរយៈពេលជិត១៥ ឆ្នាំកន្លងមក ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាង១០០ គ្រួសារនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ