សមាគមន៍មិត្តភាពនៃប្រទេសវៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
(VOVWORLD) - នាថ្ងៃទី២៨ ខែសីហា ក្រុមការងារនៃសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយប្រធានសមាគមន៍លោក Vu Mao បានជួបធ្វើការជាមួយលោកជំទាវ ម៉ែន សំអន ប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាម ឧបនាយករដ្ឋមន្រ្តីរាជ រដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល គណៈ បក្សប្រជាជនកម្ពុជា (CPP)។
ប្រធានសមាគមន៍មិត្តភាពវៀតណាម កម្ពុជា លោក Vu Mao ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN) |
នៅជំនួបធ្វើការនេះ លោកជំទាវ ម៉ែន សំអន បានអះអាងថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍កាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុង បរិបទណាក៏ដោយ គឺចំណងមិត្តភាព សាមគ្គីភាព នឹងត្រូវបានរក្សា ពង្រឹងនិង ពង្រីកជានិច្ច។ លោកជំទាវរូបនេះបានបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន នឹងដឹកនាំ សមាគមន៍មិត្តភាពកម្ពុជា-វៀតណាម សហការយ៉ាងសកម្មជាមួយសមាគមន៍មិត្ត ភាពវៀតណាម-កម្ពុជា ដើម្បីពូនជ្រុំ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរ។
រីឯខ្លួនវិញ ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា លោក Vu Mao បានសង្កត់ធ្ងន់ថា សមាគមន៍មិត្តភាពវៀតណាម កម្ពុជា នឹងបន្តរួមដំណើរជាមួយ សមាគមន៍មិត្តភាពកម្ពុជា វៀតណាម ក្នុងការអនុវត្តគោលដៅ គោលជំហរធំៗនៃ រដ្ឋាភិបាលទាំងពីរ រួមចំណែកកសាងទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងខ្សែ ព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពផងដែរ៕