សមាគមនារីវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

 (VOV)_នារសៀលថ្ងៃទី ២១មករា នៅរាជធានីភ្នំពេញ (កម្ពុជា) លោកស្រី Nguyen
Thi Thanh Hoa សមាជិកមជ្ឈឹម បក្សកុម្មុយ​នីស្តវៀតណាម​និងជា​ប្រធាន​សម្ព័ន្ធ សមាគមនារីវៀតណាម និង លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃ
រាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិ
វឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល២០១៣
 -២០១៧។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានដំណើរការប្រគល់ជូន​គ្រឿងឥស្សរិ
យយស  របស់ប្រទេសទាំងពីរ អោយបណ្ដាថ្នាក់ដឹកនាំ កម្មាភិបាលនៃសមាគមនារី  ដែលបានមានការរួមវិភាគ ទានដ៏ថ្លៃថ្នូរជាច្រើន  ក្នុងការរក្សារ និង​ពង្រីកចំណង សាមគ្គីភាពមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ រវាងវៀត
ណាម និងកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍របស់នារី និងសមភាពភេទនៅ​ប្រទេសទាំងពីរ៕

សមាគមនារីវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល ២០១៣ -២០១៧​(http://www.baomoi.com)


ប្រតិកម្មទៅវិញ

ផ្សេងៗ