សមាគមរបរនេសាទវៀតណាមប្រឆាំងជំទាស់ការហាមឃាត់ធ្វើការនេសាទរបស់ចិន

សមាគមរបរនេសាទវៀតណាមប្រឆាំងជំទាស់ការហាមឃាត់ធ្វើការនេសាទរបស់ចិន - ảnh 1
អ្នកនេសាទវៀតណាមធ្វើការនេសាទនៅតំបន់សមុទ្រចំណុះអធិបតេយ្យភាពរបស់វៀតណាម (រូបថត៖vietnamnet.vn)

(VOVworld) - សមាគមរបរនេសាទវៀតណាមទើបមានឯកសារជាផ្លូវការដោយ
ប្រឆាំងជំទាស់នឹងអំពើ ឯកតោភាគីរបស់ចិនដោយហាមឃាត់សកម្មភាពធ្វើអាជីវ
កម្មធនធានសមុទ្រនាពេលខាងមុខនៅសមុទ្រខាងកើត។តាមសមាគមរបរនេសាទ
វៀតណាមថា អំពើហាមឃាត់ធ្វើការនេសាទឯកតោភាគីរបស់ចិននៅសមុទ្រខាង
កើតបានប្រព្រឹត្តទៅក្នុងរយៈពេលច្រើនឆ្នាំមក ដែលរារាំងសកម្មភាពផលិតកម្មនៅ
សមុទ្ររបស់អ្នកនេសាទ។ក្រៅពីនោះ អំពើពោលខាងលើនៅ រំលោភអធិបតេយ្យ
ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំ កោះ Truong Sa ហើយ
រំលោភសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការជាតិចំពោះ តំបន់សមុទ្ររបស់វៀត
ណាមតាមអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ទៀតផង។សមាគមរបរ
នេសាទវៀតណាមប្រឆាំងជំទាស់ដាច់អហង្កានឹងអំពើឯកតោ ភាគី​ មិនសមហេតុ
សមផលនិងគ្មានតំលៃខាងច្បាប់ពោលខាងលើរបស់ចិន។
មុននោះ ក្រសួងកសិកម្មចិនបានប្រកាសថា ប្រទេសនេះនឹងទប់ស្កាត់ដោយឯក
តោភាគីនូវសកម្មភាពធ្វើអាជីវកម្មធនធានសមុទ្រនារដូវខាងមុខនៅសមុទ្រខាង
កើត។ការហាមឃាត់នេះចាប់ផ្ដើមពីថ្ងៃទី១៦ ឧសភារហូតដល់ថ្ងៃទី១ សីហា
ឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ