សមាជិករដ្ឋាភិបាលពិភាគ្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៥ខែដើមឆ្នាំ

សមាជិករដ្ឋាភិបាលពិភាគ្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៥ខែដើមឆ្នាំ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសម័យប្រជុំ

(VOVworld)-បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែឧសភានោះ នាព្រឹកថ្ងៃទី២មិថុនា
 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជា
 អធិបតីកិច្ចប្រជុំសំដៅពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែឧសភា និង រយៈ
ពេល៥ខែកន្លងទៅ។ របាយការណ៍របស់ក្រសួងផែនការនិងវិនិយោគបាន ឲ្យដឹង
ថាជាទូទៅ សេដ្ឋកិច្ចសង្គមរយៈពេល៥ខែកន្លងទៅគឺស្ថិរភាពជាសារវ័ន្ត អតិផរណា
ត្រូវបានត្រួតត្រា ទីផ្សាររូបិយវត្ថុស្ថិរភាព ការទាក់ទាញ FDI គួរឲ្យ កត់សម្គាល់
សុខុមាលភាពសង្គម និងវិស័យសង្គមដទៃទៀតទទួលបានលទ្ធផល ល្អ និងសន្តិ
សុខនយោបាយ សណ្តាប់ធ្នាប់សង្គមបានធានាផងដែរ។ ចំណុចភ្លឺបំផុត នៃខឿន
សេដ្ឋកិច្ចនា៥ខែកន្លងទៅគឺលទ្ធផលនៃការទាក់ទាញទុន FDI ដែល ក្នុងនោះទុន
អនុវត្តទទួលបាន ៥,៨ពាន់លានដុល្លារអាមេរិកនិងទុនចុះឈ្មោះ គឺ ជិត១០,២ពាន់
លានដុល្លារអាមេរិក។

        នៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បានលើក
ច្បាស់នូវភារកិច្ចធំៗក្នុងឆ្នាំ២០១៦គឺកំណើនកើន៦,៧% ការនាំចេញកើនជាង
១០% និងអតិផរណាកុំហួសពី៥%។ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យក្រសួង
ស្ថាប័ននានា ប្រមូលផ្តុំពិភាគ្សាលើដំណោះស្រាយជំនះពុះពារការលើលំបាក និង
 អនុវត្តប្រកបដោយប្រសិទ្ធិភាពគោលដៅចំនួនពីរនោះគឺកំណើននិងស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ចនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ