សមាជិកសភាគិតគូអំពីគោលការណ៍កសាងព្រលានយន្តហោះអន្តរជាតិ Long Thanh
|
សមាជិកសមាជិការសភាវៀតណាមជាច្រើនគាំទ្រ គោលការណ៍វិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh (VOV) |
Vovworld-ពិភាគ្សាតាមក្រុមៗនារសៀលថ្ងៃទី៤វិច្ឆកាក្នុងក្របខ័ណ្ឌ សម័យ
ប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣ សមាជិកសមាជិការសភាវៀតណាមជា
ច្រើនគាំទ្រ គោលការណ៍វិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long
Thanh។ មូលហេតុគឺការសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh នឹង
ក្លាយទៅជាកត្តារចនាសម្ព័ន្ធយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេស
ជាតិ។
ទន្ទឹមនឹងកត្តាងាយស្រួលសមាជិកសមាជិការសភាជាច្រើនបានព្រួយបារម្ភ
ថា គោលការណ៍សាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh គឺហួសពី
សមត្ថភាពចំពោះសេដ្ឋកិច្ចវៀតណាមខណៈដែលបំណុលសាធារណៈកំពុងខ្ពស់
តម្រូវការសាងសង់គឺមិនទាន់ចាំបាច់។ លោក Pham Quang Nghi ប្រធានក្រុម
សមាជិកសភាមណ្ឌលហាណូយបានលើកមតិថា៖
“ពិតជាវៀតណាមត្រូវមានព្រលានយន្តហោះមានឋានៈ ប៉ុន្តែបញ្ហាគឺត្រូវគិត
គូម៉ត់ចត់។ ទីមួយគឺទុនពីខាងណា។ក្នុងរបាយការណ៍របស់រដ្ឋាភិបាលបាននិយាយ
ប្រភពទុនចំនួន៣ ថវិការដ្ឋ ODA (ត្រូវបង់ការប្រាក់ទោះជាការប្រាក់អាទិភាព)
ចលនាទុនពីខាងក្រៅ (ប្រការនេះមិនទាន់ពិតប្រាកដឡើយ)។ ទី២គឺកត្តាមិនទាន់
ពិតប្រាកដត្រូវគិតគូឡើងវិញរាប់ទាំងការរំដោះដីធ្លី៕”