សមាជិកសភាគាំទ្រចំពោះការចេញផ្សាយសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុងហូជីមិញ

(VOVWORLD) - ការដែលរដ្ឋសភាចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុងហូជីមិញនៅសម័យប្រជុំលើកនេះគឺការងារដ៏ចាំបាច់និងសមស្រប ដើម្បីពង្រីកអស់ពីសក្ដានុភាពនៃទីក្រុងនេះ តែម្ដង។
នាថ្ងៃទី២៦ តុលា នៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិ កាលទី១៤ អង្គប្រជុំបានស្ដាប់របាយការណ៍ផ្ទៀងផ្ទាត់សេចក្ដីសម្រេចចិត្ត ស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុងហូជីមិញ។ ចែករំលែកជាមួយអ្នក សារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ សមាជិកសភាភាគច្រើនបានគាំទ្រចំពោះ សេចក្ដីសម្រេចចិត្តស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុងហូជីមិញ។ បណ្ដាសមាជិកសភាបានចាត់ទុកថា ដោយមានលក្ខណៈជាទីក្រុងពិសេស ជាមជ្ឈមណ្ឌលធំមួយខាងផ្នែកសេដ្ឋកិច្ច វប្បធម៌ អប់រំ បណ្ដុះបណ្ដាល វិទ្យា សាស្ត្របច្ចេកវិទ្យា ព្រមទាំងជាទីក្រុងនាំមុខគេក្នុងការជួបប្រាស្រ័យនិងធ្វើ សមាហរណកម្មសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងនោះ ទីក្រុង ហូជីមិញមានឋានៈនយោបាយដ៏សែនសំខាន់ ដោយចូលរួមចំណែកកាន់តែ ធំធេងពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់និងប្រទេសជាតិទាំងមូល។ ការដែលរដ្ឋសភាចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុងហូជីមិញនៅសម័យប្រជុំលើកនេះគឺការងារដ៏ចាំបាច់និងសមស្រប ដើម្បីពង្រីកអស់ពីសក្ដានុភាពនៃទីក្រុងនេះ តែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ