សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត

សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត - ảnh 1
សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាង
កើត​ (Image: VNA)


(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ីលី លោកស្រី Ha Thi Ngoc Ha ទើបនឹងជួបធ្វើការជាមួយសមាជិកសភាក្នុងគណៈកម្មាធិការកិច្ចការបរទេសសភា
ជាន់ទាបរបស់ស៊ីលីដើម្បីជូនដំណឹងអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang
Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។ បណ្ដា សមាជិកសភាជាន់ទាបស៊ីលីបានសម្តែងការព្រួយ
បារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិនក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម
ព្រមទាំងស្នើឲ្យភាគីទាក់ទិននានាអត់ធ្មត់មិនប្រើប្រាស់អំពើហឹង្សាគោរព
អនុសញ្ញា​នៃ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ប្រធាន
វិទ្យាស្ថានស្រាវជ្រាវវប្បធម៌ស៊ីលី-វៀតណាម លោកស្រី Patricia Abarzuza
Munoz បានផ្ញើរសេចក្តីថ្លែងការនៃវិទ្យាស្ថាននេះដល់សម្ព័ន្ធបណ្ដាទៅលើ
អង្គការមិត្តភាពវៀតណាមដែលបរិហាទោសយ៉ាងខ្លាំងក្លាអំពើរំលោភទៅ
លើដ៏ធ្ងន់ធ្ងរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមរំលោភ
ទៅលើច្បាប់អន្តរជាតិនិងគំរាមកំហែងសន្តិសុខសន្តិភាពនិងស្ថិរភាពក្នុង
តំបន់។ ស្ថានទូតវៀតណាមប្រចាំនៅស៊ីលីក៏បានផ្ញើរឯកសារទាំងអស់
អំពីអំពើរបស់ចិនលើសមុទ្រខាងកើតរបស់វៀតណាមដល់ក្រសួងការ
បរទេសស៊ីលីគណៈបក្សកម្មុយនិស្តស៊ីលី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ