សមាជិកាសភានៃគណៈបក្សប្រជាធិបតេយ្យមួយទៀតចូលរួមការប្រកួតរកសម្លេងគាំទ្របោះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក

(VOVWORLD) - សមាជិកាព្រឹទ្ធសភាគណៈបក្សប្រជាធិបតេយ្យតំណាងឲ្យរដ្ឋ Minnesota លោកស្រី Amy Klobuchaar បានចូលរួមជាផ្លូវការក្នុងការប្រកួតប្រជែងដណ្តើមយកតំណែងធ្វើជាប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
សមាជិកាសភានៃគណៈបក្សប្រជាធិបតេយ្យមួយទៀតចូលរួមការប្រកួតរកសម្លេងគាំទ្របោះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក - ảnh 1សមាជិកព្រឹទ្ធសភាគណៈបក្សប្រជាធិបតេយ្យ លោកស្រី Amy Klobuchaar 

លោកស្រី Amy Klobuchaar ជាសមាជិកាព្រឹទ្ធសភាទី៥និងជាស្ត្រីទី៤ដែលប្រកាសប្រកួតប្រជែងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការឃោសនារកសម្លេងគាំទ្រធ្វើជាម្ចាស់សេតវិមាន។ ថ្លែងមតិនាថ្ងៃទី១០ខែកុម្ភៈទៅកាន់អ្នកគាំទ្រដែលប្របូលផ្តុំនៅឧទ្យានតាមបណ្តាយទន្លេ Mississippi លោកស្រី Amy Klobuchaar បានរិះគន់លើរាល់គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលធ្វើឲ្យប្រទេសជាតិបំបែកបំបាក់គ្នា  ទោះបីជាមិនរំលឹកដល់រូបលោកក៏ដោយ។ យោងតាមលោកស្រី Amy Klobuchaar បានឲ្យដឹងថា ប្រជាជនអាមេរិកបានហត់នឿយចំពោះការបិទទ្វាររដ្ឋាភិបាល ក៏ដូចជាការបំបែកបំបាក់និងការប្រឈមមុខនឹងគ្នាផងដែរ។ ប្រទេសអាមារិកត្រូវបានដឹកនាំពី     ឱកាសនានា ដោយមិនមែនពីភាពវឹកវរនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ